Header 1100×240

កសិករខ្មែរយើងមានសំណាងហើយ! លោកឧកញ៉ា ឡេង ណាវ៉ាត្រា នឹងធ្វើរឿងពិសេសមួយជូន!

បងប្អូនខ្មែរយើង ប្រហែលជាបានជ្រាបហើយថា កាលពីប៉ុន្មានខែមុននេះ លោកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសថា គ្រោងនឹងបើកផ្សារទំនើបលក់ តែកសិផល ធម្មជាតិ របស់ កសិករខ្មែរ បន្ថែមលើជំនួញ ដី ធ្លី ផ្ទះល្វែង ក៏ដូចជា ផលិតកម្ម ដែលលោកកំពុងមានរាល់ថ្ងៃ ដោយគ្រោងបើកផ្សារ ដែលប្រមូលទិញតែផលិតផលធម្មជាតិ របស់កសិករខ្មែរនេះ ត្រូវបានមហាជនគាំទ្រជាខ្លាំង ព្រោះវាជាចំណែកធំមួយ ជួយដល់កសិករខ្មែរឲ្យមានទីផ្សារ។ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ ផ្សារមួយនេះ នឹងបើក ដំណើរការសាកល្បង ដែលតាំងផ្សារគឺ នៅកណ្ដាល Olympia តែម្ដង។

តាម ការ បញ្ជាក់ ពី លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បច្ចុប្បន្ន នេះ ក្រុម ការងារ លើ ជំនាញ កសិកម្ម របស់ លោក ឧកញ៉ា រួម ទាំង លោក ឧកញ៉ា ផង ដែរ នោះ បាន ចុះ ទៅ ដល់ ស្ទើរ គ្រប់ ខេត្ត ក្រុង ដែល មាន ការ ដាំដុះ បន្លែ ផ្លែ ឈើ ធម្មជាតិ ក្នុង នោះ ដែរ បាន ចង ក្រង ជា ភ្នាក់ងារ ដាំ បន្លែ ផ្លែ ឈើ តាម លក្ខណៈ បច្ចេកទេស ត្រឹម ត្រូវ សម្រាប់ ផ្គត់ផ្គង់ មក ផ្សារ របស់ លោក ដោយ ខាង ក្រុមហ៊ុន នឹង ចាំ ទទួល ទិញ កសិផល របស់ ពួក គាត់ យក មក លក់ បន្ត នៅ តម្លៃ ដែល ពួក គាត់ អាច ទទួល យក បាន។

ទន្ទឹម គ្នា នោះ ដែរ បន្លែ ផ្លែ ឈើ ក៏ ដូច ជា ត្រី សាច់ ដែល បងប្អូន កសិករ ផលិត មក នោះ សុទ្ធតែ ត្រូវ បាន ធ្វើតេស្ត ជា មុន សិន បញ្ជាក់ ថា គ្មាន ជាតិ គីមី ទើប អាច យក មក ដាក់ លក់ ក្នុង ផ្សារ បាន។” ផ្សារ យើង ធ្វើ ខុស គេ យើង លក់ តែ កសិផល ធម្មជាតិ ខ្មែរ ទេ ផលិតផល នាំ ចូល ពី ក្រៅ ប្រទេស អត់ ទទួល លក់ ទេ មុន ដាក់ លក់ យើង សុទ្ធតែ ធ្វើតេស្ត ជា មុន សិន បញ្ជាក់ ថា គ្មាន ជាតិ គីមី ទើប អាច យក មក ដាក់ លក់ ក្នុង ផ្សារ បាន ហើយ បើ ក្រុម កសិករ ជា មួយ ណា ដាំ យក មក លក់ ឲ្យ យើង ពិនិត្យ ឃើញ មាន ជាតិ គីមី យើង ឈប់ ទទួល ទិញ ពី ពួក គាត់ យក មក លក់ ហើយ យើង គិត លើ សុខភាព ជា ធំ” ឧកញ៉ា ឡេង ណាវ៉ាត្រា ថ្លែង បញ្ជាក់។

វត្តមាន ផ្សារ ទំនើប របស់ លោក ឧកញ៉ា វ័យក្មេង ដែល កំពុង តែ មាន ប្រជាប្រិយ ទទួល លក់ តែ កសិផល ធម្មជាតិ របស់ កសិករ ខ្មែរ ត្រូវ បាន មហាជន រំពឹង ថា នឹង ជួយ សម្រួល ទុក្ខ លំបាក របស់ ប្រជា កសិករ ខ្មែរ លើ បញ្ហា ពិបាក រក ទីផ្សារ លក់ កសិផល ឬ តម្លៃ ថោក ពេក។

តាម ផែន ការ “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” មិន មែន ធ្វើ តែ ១ ទីតាំង ឬ ២ ទីតាំង ឡើយ ផ្សារ មួយ នេះ គ្រោង ពង្រីក រហូត ដល់ ទៅ ២៥០ សាខា ទូទាំង ប្រទេស ឯណោះ ដែល ជំហ៊ាន ដំបូង គឺ សម្រុក ធ្វើ នៅ ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង នោះ ស្ទើរ គ្រប់ បុរី ក៏ ដូច ជា ទីប្រជុំជន ធំៗ នឹង មាន វត្តមាន “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ ទីកន្លែង នេះ បើ តាម ការ បញ្ជាក់ បន្ថែម ពី លោក ឧកញ៉ា ។

ដើម្បី ឲ្យ កាន់ តែ មាន ភាព ងាយ ស្រួល នឹង ទំនើប នោះ ខាង ក្រុមហ៊ុន បាន រៀប ចំ ការ កម្មង់ ទិញ តាម អន ឡាញ ឬ តាម លេខ ទូសព្ទ ដោយ គ្រាន់ តែ លោក អ្នក ខល មក ឬ កម្មង់ តាម អែប ត្រឹម តែ ២០នាទី បន្លែ ផ្លែ ឈើ ឬ ត្រី សាច់ តែ លោក អ្នក កម្មង់ នោះ នឹង ដឹក ជូន ផល់ ផ្ទះ លោក អ្នក តែ ម្ដង។

ប៉ុន្មាន ថ្ងៃ មុន នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ក៏ បាន ប្រកាស ដែរ ថា នឹង កាត់ បន្ថយការនាំបន្លែ សាច់ ពីប្រទេសខាងក្រៅ ដោយ ការ បង្កើន ដាំដុះ និង ចិញ្ចឹម ក្នុងស្រុក ដោយមិនតម្រូវឲ្យប្រើគីមីច្រើន ខណៈបច្ចុប្បន្នប្រទេស កម្ពុជា បាន នាំ ចូល បន្លែ ពី ប្រទេស វៀតណាម និង ថៃ រាប់រយតោន ក្នុងមួយថ្ងៃៗ។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះប្រទេសកម្ពុជា បាននាំបន្លែប្រមាណ៤០០តោន ក្នុងមួយថ្ងៃៗ ពីប្រទេសវៀតណាម និងប្រទេសថៃ ដោយចំណាយថវិកាប្រមាណជាងពីររយលានដុល្លារអាមេរិក ខណៈមន្រ្តីអះអាងថា ការដាំដុះនៅកម្ពុជា នៅមានកម្រិត និងខ្វះបច្ចេកទេសជាដើមនោះ៕