មិនមែនលំៗ! ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា មានក្រុមជំនាញត្រួតពិនិត្យគុណភាពតាមស្តង់ដាបែបជប៉ុន

ក្រុម ជំនាញ ត្រួត ពិនិត្យ គុណភាព ម្ហូបអាហារ របស់ ផ្សារ ទំនើប កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ត្រូវ បាន បណ្ដុះបណ្ដាល បច្ចេកទេស នៅ មជ្ឈមណ្ឌល ត្រួតពិនិត្យ ប្រមូល ផ្ដុំ គុណភាព ដែល ឧបត្ថម្ភ ដោយ ប្រទេស ជប៉ុន និង បណ្ដុះបណ្ដាល បច្ចេកទេស លក្ខណៈ ស្តង់ ដារ ពី ទីភ្នាក់ងារ សហប្រតិបត្តិការ អន្តរជាតិ ប្រទេស ជប៉ុន ហៅ កាត់ ថា(JICA) ទទួល ស្គាល់ ដោយ ក្រសួងកសិកម្ម ។ នេះ បើ តាម ការ បញ្ជាក់ របស់ អ្នក គ្រប់ គ្រង ផ្សា។

តាម ការ លើក ឡើង ពី អ្នក គ្រប់ គ្រង ផ្សារ វត្តមាន “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ” ដែល ត្រៀម បើក សម្ពោធ នា ពេល ឆាប់ៗ ខាង មុខ នេះ នឹង ចូលរួម ចំណែក ជួយ ជ្រោមជ្រែង កសិករ និង ស្រប តាម គោលនយោបាយ អភិវឌ្ឍ វិស័យ កសិកម្ម របស់ រាជរដ្ឋាភិបាល។

ផ្សារ របស់ លោក ឧកញ៉ា វ័យ ក្មេង កំពុង មាន ប្រជាប្រិយភាព នេះ ក្រុមហ៊ុន បាន ប្រមូល ទិញ កសិផល ពី កសិករ ដែល បច្ចុប្បន្ន បាន ចងក្រង និង ប្រមូល ទិញ ជា មួយ កសិករ សរុប មាន រហូត ដល់ ទៅ ១៨ ខេត្ត ឯណោះ សម្រាប់ យក មក ផ្គត់ ផ្គង់ ទីផ្សារ ក្នុង ស្រុក។

អ្វី ដែល ជា ទំនុក ចិត្ត នោះ កសិផល ទាំងអស់ ត្រូវ បាន តាមដាន ត្រួត ពិនិត្យ តាំង ពី កន្លែង ដាំដុះ រហូត ដល់ កន្លែង វេច ខ្ចប់ តែ ម្ដង ក្នុង នោះ ដែរ កសិករ ទាំងអស់ ត្រូវ បាន ចុះ កិច្ចសន្យា និង កុង ត្រា ស្រប តាម គោលការណ៍ ដាំដុះ តាម គោល ការណ៍ ធម្មជាតិ ។

ដើម្បី ជួយ ដល់ កសិករ ក្រុមហ៊ុន បាន បញ្ជូន ធនធាន មនុស្ស គ្រប់ ជំនាញ ចុះ ពន្យល់ និង ណែនាំ ក្នុង ការ ដាំដុះ តាម គោលការណ៍ ធម្មជាតិ ដោយ មិន ប្រើប្រាស់ សារធាតុគីមី។

ជា មួយ នឹង ការ ប្រមូល ទិញ នេះ ផង ដែរ ប្រសិន បើ កសិករ ណា មួយ មាន គំនិត បន្លំ ល្មើស នឹង លក្ខន្តិកៈ ប្រើប្រាស់ សារធាតុ គីមី នឹង ត្រូវ ទទួល ការ ផាក ពិន័យ ជា ទឹក ប្រាក់ ហើយ បញ្ឈប់ ការ ទទួល ទិញ ពី ក្រុមហ៊ុន រយៈពេល មួយ ឆ្នាំ។

“ផ្សារ ទំនើប កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា ” ត្រូវ ផ្សព្វផ្សាយ ព័ត៌មាន ជា សាធារណៈ ជៀសវាង កសិករ ផ្សេង យក គំរូ តាម។

តាម ផែន ការ ផ្សារ ដែល ប្រមូល ទិញ តែ ផលិតផល ធម្មជាតិ របស់ កសិករ ខ្មែរ នេះ ដែល មហាជន គាំទ្រ ជា ខ្លាំង ព្រោះ វា ចំណែក ធំ មួយ ជួយ ដល់ កសិករ ខ្មែរ ឲ្យ មាន ទីផ្សារ គ្រោង ដាក់ ដំណើរ ការ សាក ល្បង នៅ ថ្ងៃ ទី ១៥ ខែ មិនា ឆ្នាំ ២០ ២០ ផ្សារ មួយ នេះ ដែល តាំង ផ្សារ គឺ កណ្ដាល នៅ Olympia តែ ម្ដង ហើយគ្រោង និងពង្រីក រហូត ដល់ ទៅ ២៥០ សាខា ទូទាំង ប្រទេស ឯណោះ ដែល ជំហាន ដំបូង គឺ សម្រុក ធ្វើ នៅ ភ្នំពេញ នឹង ខេត្ត សៀមរាប ក្នុង នោះ ស្ទើរ គ្រប់ បុរី ក៏ ដូច ជា ទីប្រជុំជន ធំៗ នឹង មាន វត្តមាន “ផ្សារ កសិផល ធម្មជាតិ ឡេង ណាវ៉ាត្រា” គ្រប់ ទីកន្លែង ។

ដើម្បី ឲ្យ កាន់ តែ មាន ភាព ងាយ ស្រួល នឹង ទំនើប នោះ ខាង ក្រុមហ៊ុន បាន រៀប ចំ ការ កម្មង់ ទិញ តាម អន ឡាញ ឬ បញ្ជា ទិញ តាម ទូរស័ព្ទ ដៃ កម្មង់ តាម ទំនិញ ដែល លោក អ្នក ត្រូវ ការ ត្រឹម តែ ២០ នាទី បន្លែ ផ្លែ ឈើ ឬ ត្រី សាច់ តែ លោក អ្នក កម្មង់ នោះ នឹង ដឹក ជូន ផល់ ផ្ទះ លោក អ្នក តែ ម្ដង៕