ប្រមុខរដ្ឋាភិបាលសម្រេចឲ្យ បិទ KTV និងរោងភាពយន្តទូទាំងប្រទេស ដើម្បីបង្ការ COVID-19

តាម​រយៈ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ផ្ញើ​ជូន​ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ និង អភិបាល នៃ​គណៈ​អភិបាលខេត្ត​រាជធានី-ខេត្ត បញ្ជាក់ថា ប្រមុខ​រដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​បិទ KTV និង​រោង​ភាពយន្ត​ទូទាំង​ប្រទេស ដើម្បី​បង្ការ COVID-19។

ការ​​បិទ KTV និង​​រោង​​ភាពយន្ត​​ទូទាំង​​ប្រទេស ចាប់​ផ្តើម​ពី​ថ្ងៃទី១៧ ខែមីនា នេះ រហូត​ដល់​ពេល COVID-19 ធូរ​ស្រាល។

COVID-19

គិតមក​ដល់​ពេលនេះ អត្រា​អ្នក​ឆ្លង​ទូទាំងពិភពលោក ១៨២ ៥៥០ករណី ក្នុង​នោះ​អ្នក​ជាសះស្បើយ ៦៧ ០០៣នាក់ និងអ្នកស្លាប់ ៧ ១៥៨នាក់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

​​​អត្ថបទផ្ដល់សិទ្ធិដោយ