នាពេលខាងមុខនេះ កម្ពុជា​-ថៃនឹងធ្វើការ​តភ្ជាប់ផ្លូវ​រថភ្លើង​តាម​ច្រកព្រំដែន​រួមគ្នា ដើម្បី​សេដ្ឋកិច្ច​ប្រទេសទាំងពីរ​

រាជរដ្ឋាភិបាលប្រទេសថៃ កំពុងតែត្រៀមខ្លួនកសាងផ្លូវរថភ្លើងដែលភ្ជាប់ជាមួយខ្សែរថភ្លើងរបស់ប្រទេសកម្ពុជា។ ការភ្ជាប់ផ្លូវដែកនេះ គឺត្រូវបានប្រទេសទាំងពីរសម្រេចចិត្តបើកឡើងសារជាថ្មីបន្ទាប់ពីផ្លូវដែកឆ្លងព្រំដែនរវាងប្រទេសទាំងពីរបានបិទអស់រយៈពេល៤៥ឆ្នាំមកហើយ។

លោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធចាន់អូចា និងនាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើជាអធិបតីក្នុងពិធីសម្ពោធផ្លូវរថភ្លើងតភ្ជាប់ស្រុកអារញ្ញប្រាថេតនៃសាកែវជាមួយក្រុងប៉ោយប៉ែត នៃ​ប្រទេសកម្ពុជា​នៅថ្ងៃចន្ទខាងមុខ។ មេដឹកនាំទាំងពីររូបនឹងជួបគ្នានៅឯព្រំប្រទល់ព្រំដែនបានក្លូងឡាក់នៅ ឯព្រំដែនថៃនិងជិះរថភ្លើង  ប្រវត្តិសាស្ត្រមួយដែលមានចម្ងាយ២គីឡូម៉ែត្រឆ្លងកាត់ព្រំដែនទៅប៉ោយប៉ែត។ បន្ទាប់មកលោកនាយកមន្ត្រី​ទាំងពីររូបជិះរថយន្ដដឹកអ្នកដំណើរមួយក្នុងចំណោមរថយន្ដដឹកអ្នកដំណើរទាំង៤គ្រឿង ដែលប្រទេសថៃបានជុសជុលឡើងវិញហើយនឹងផ្តល់ជូនប្រទេសកម្ពុជាក្នុងពេលខាងមុខបន្ទាប់ពីចប់ពិធីនេះ។

រថភ្លើង ដែលដើរដោយម៉ាស៊ីនម៉ាស៊ូតនេះបានចតនៅស្ថានីយ៍ខេត្តអារញ្ញប្រាថេត កាលពីថ្ងៃពុធក្នុងការត្រៀមរៀបចំសម្រាប់ការធ្វើដំណើរបើកសម្ពោធ។ ទោះជាយ៉ាងណាក៏ដោយសេវាដំណើរការរថភ្លើងនេះនឹងមិនទាន់ចាប់ផ្តើម​ភ្លាម​ៗនោះទេ ទាល់តែប្រទេសទាំងពីរចាត់ចែងលើកាលវិភាគ និងព័ត៌មានលម្អិតផ្សេងទៀតជាមុនសិនមុននឹងបើកអោយដំណើរការ។ លោក Worawut Mala ដែលជាអ្នកគ្រប់គ្រងផ្លូវរថភ្លើងរបស់រដ្ឋថៃបាននិយាយថាផ្លូវរថភ្លើងនេះត្រូវបានគេរំពឹងថានឹងបើកឲ្យដំណើរការនៅចុងឆ្នាំនេះ។

ប្រទេសថៃនិងកម្ពុជាបានបិទការតភ្ជាប់ផ្លូវរថភ្លើងរបស់ខ្លួនអស់រយៈពេល៤៥ឆ្នាំមកហើយ ដោយសារតែជម្លោះផ្ទៃក្នុង​រវាងប្រទេសជិតខាងទាំងពីរ។ ប្រទេសកម្ពុជាបានស្ដារឡើងវិញនូវផ្លូវប្រវែង៣៨៥គីឡូម៉ែត្រពីរាជធានីភ្នំពេញទៅ​កាន់ព្រំដែនប្រទេសកម្ពុជា-ថៃ ហើយបានបើកប្រតិបត្តិការឡើងវិញកាលពីឆ្នាំមុន។ លោក Wichit Chartpaisit អភិបាលខេត្តសាកែវបាននិយាយកាលពីថ្ងៃពុធថាខ្សែរថភ្លើងមួយនេះនឹងបង្កើនការធ្វើពាណិជ្ជកម្មតាមព្រំដែននិងការដឹកជញ្ជូនរវាងប្រទេសទាំងពីរយ៉ាងមមាញឹក។

ពាណិជ្ជកម្មតាមព្រំដែនរវាងប្រទេសទាំងពីរដែលមានតម្លៃជាទឹកប្រាក់សរុបជាង១៤៥ពាន់លានបាត កាលពីឆ្នាំមុនគឺ៦២ភាគរយនៃសកម្មភាពពាណិជ្ជកម្មនោះកើតឡើងយ៉ាងមមាញឹកនៅកាត់ព្រំដែនរវាងអារុណ្យាប្រាត្ត និងប៉ោយប៉ែត។ នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស។

ការិយាល័យជំរុញពាណិជ្ជកម្មថៃនៅខេត្តសៀមរាបរំពឹងថារថភ្លើងនេះក៏នឹងបង្កើនវិស័យទេសចរណ៍ផងដែរព្រោះផ្លូវនេះនឹងទាក់ទាញភ្ញៀវទេសចរដែលចង់ដឹងនិងចង់ស្គាល់អំពីផ្លូវរថភ្លើងមួយនេះហើយនឹងជិះរថភ្លើងនេះជាក់ជាមិនខាន។ មេដឹកនាំថៃនិងកម្ពុជានឹងបើកស្ពានថ្មីភ្ជាប់ពីតំបន់ Lok Ban Nong Ian នៅ Aranyaprathet និងស្ទឹងបត់បៅខេត្តបន្ទាយមានជ័យមុនពេលធ្វើដំណើរបើកខ្សែរថភ្លើង។

អ្នកនាំពាក្យអនុរដ្ឋមន្រ្តីលោកឧត្ដមសេនីយ៍ Werachon Sukondhapatipak បាននិយាយកាលពីថ្ងៃអាទិត្យថាការតភ្ជាប់ស្ពាននិងផ្លូវរថភ្លើងថ្មីគឺជាការឆ្លុះបញ្ចាំងពីការសហការនិងព្រមព្រៀងគ្នារវាងប្រទេសទាំងពីរដើម្បីជំរុញកិច្ចសហប្រតិបត្តិការតាមព្រំដែន៕