មិនធម្មតាមែន​ ​! ក្រុម​ហ៊ុន​ចិ​នផ្នែក​ផលិត​ដែក​ គ្រោង​នឹង​បើ​កក្រុមហ៊ុន​ផលិត​ដែក​ដែលធំជាង​គេក្នុង​ប្រទេសកម្ពុជា​

ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​ទីពីរ​ លើ​ពិភពលោក​មួយ​កំពុង​សម្លឹង​មើល​ការ​ផ្លាស់​ប្តូរ​រោងចក្រ​របស់​ខ្លួន​ពីទី​ក្រុង​ស៊ីន​ជាំ​ង (Xinjiang​)នៃ​ប្រទេស​ចិន​ មក​បង្កើត​មូលដ្ឋាន​ផលិត​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ China​ Baowu​ Steel​ Group​ Corp​ ដែល​ជា​ក្រុមហ៊ុន​ផលិត​ដែក​ធំជាង​គេ​របស់​ចិន​ គ្រោង​នឹង​ផ្លាស់​ប្តូរ​រោងចក្រ​កែ​ផលិត​ដែក​ពីរ​កន្លែង​ និង​ម៉ាស៊ីន​បម្លែង​ពីរ​ដើម្បី​បង្វែរ​ដែក​ទៅជា​ដែកថែប​។ សម្ភារៈ​បរិក្ខារ​នឹង​ត្រូវ​បាន​ដឹកជញ្ជូន​ចេញពី​រោងចក្រ​បិទទ្វារ​មួយ​នៅ​ទីតាំង​ អា​កសួ​ (Aksu​) នៅ​ភាគ​ពាយ័ព្យ​ប្រទេស​ចិន​ ដែល​មាន​ចំងាយ​ប្រហែល​២​,៤៨០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ​។ នេះ​បើ​យោង​តាម​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​នេះ​បាន​ប្រាប់​សារ​ព័ត៏​មាន​ Reuters​។

អ្នកគ្រប់គ្រង​រូប​នេះ​បាន​និយាយ​ថា​ “ឧបករណ៍​នេះ​ អាច​ត្រូវ​បាន​គេ​មើលឃើញ​ថា​ជា​ហួសសម័យ​នៅក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​វា​នៅតែ​មាន​ភាព​ជឿនលឿន​ នៅក្នុង​ប្រទេស​កម្ពុជា​”។ ការ​វិនិយោគ​នៅក្នុង​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ បាន​ឈាន​ដល់​ជាង១​,៨ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ទី១​ ដែល​មានការ​កើនឡើង​យ៉ាង​ខ្លាំង​បើ​ធៀប​នឹង​ត្រីមាស​មុន​ដែល​ការ​វិនិយោគ​ និង​គម្រោង​អនុម័ត​ដោយ​រដ្ឋាភិបាល​ហាក់ដូចជា​សញ្ញា​ថមថយ​។

ប្រទេស​កម្ពុជា​បាន​នាំចូល​ដែកថែប​ភាគច្រើន​ ពី​ប្រទេស​វៀតណាម​សម្រាប់​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​សំ​ខាន់​ៗរួមមាន​ កំពង់ផែ​ ផ្លូវថ្នល់​ អចលនទ្រព្យ​លំនៅ​ដ្ឋាន​ និង​ពាណិជ្ជកម្ម​។

យោង​តាម​អគ្គនាយក​ដ្ឋាន​គយ​វៀតណាម​ ឧស្សាហកម្ម​ដែក​របស់​វៀតណាម​បាន​នាំចេញ​ដែកថែប​ចំនួន៧១៣លាន​ដុល្លារ​​ជា​រៀងរាល់​ឆ្នាំ​មកកាន់​កម្ពុជា​៕