រថយន្ត​ឡង់គ្រិស័រ​ឆ្នាំ២០២០ ស្រស់ស្អាត​ខ្លាំងណាស់​មានតម្លៃកប់ក្តោង​រហូត​ដល់ទៅជាង​១០ម៉ឺន​ដុល្លារអាមេរិក

ឆ្នាំនេះ Toyota បានបញ្ចេញឡានលំដាប់លើរបស់ខ្លួនជាមួយកំណែទម្រង់ថ្មីដែលគេហៅថា Land Cruiser Heritage Edition មានសមត្ថភាពនិងកម្លាំងម៉ាស៊ីនមិនធម្មតា ជាមួយមាឌធំមើលទៅមានអំណាចមិនចាញ់ Lexus 570 ប៉ុន្មានទេ ប៉ុន្តែតម្លៃក៏មិនថោកដែរ ។

តម្លៃដែលលេចឮត្រួសៗនៅបរទេសនោះ គឺ៨៩,០៤០ដុល្លារ នេះបើគិតទាំងពន្ធនាំចូលមកស្រុកខ្មែរប្រមាណ ១៣៨% ទៀត វាកាន់តែថ្លៃកប់ក្តោង អ្នកមានលុយល្មមៗមិនហ៊ានប្រាថ្នា។ 2020 Toyota Land Cruiser Heritage Edition មានលក់មិនច្រើនទេ ដោយសារ Toyota បានផលិតវាឡើងយ៉ាងពិសេសនិងមានកំណត់ ដោយ​មានពីរជម្រើសប៉ុណ្ណោះគឺតួខ្លួនពណ៌ខ្មៅ និងពណ៌គុជខ្យង់។

and Cruiser Heritage Edition នេះមានតម្លៃថ្លៃជាង Land Cruiser ស្តង់ដារ២០០០ ដុល្លារជាង ដោយបំពាក់ជាមួយកង់ស្ព័ររបស់ក្រុមហ៊ុនអាមេរិក BSS តែមផុសខាងមុខឡាន ក្រូម៉េពណ៌ខ្មៅរលោងស្រោបលើកញ្ចក់ឡានសងខាង។

ឡានលំដាប់លើមួយនេះមានម៉ាស៊ីន ៥.៧ លីត្រ កម្លាំងដល់ទៅ ៣៨១ សេះ ៨ ស៊ីឡាំង មាន ៨ លេខ បំពាក់ប្រព័ន្ធ Kinetic Dynamic Suspension ដើម្បីសម្រួលឲ្យកង់ឡានបត់បែនពេលឡើងភ្នំ ឬផ្លូវលំបាកៗ មុខងារ CRAWL control ដែលចេះចាប់ហ្វ្រាំងស្វ័យប្រវត្តិនៅក្នុងការបើកបរផ្លូវលំបាក និយាយរួមទៅឡាននេះរចនាឡើងសម្រាប់ការបើកបរលើផ្លូវលំបាកៗ។

គួរបញ្ជាក់ថា Toyota នឹងដាក់លក់វានៅតាមភ្នាក់ងារចែកចាយនាចុងឆ្នាំនេះក្នុងទីផ្សារសហរដ្ឋអាមេរិក៕