លោក ធួក ឋានារ៉េត ៖ មុននឹងក្លាយជាសហគ្រិន​ និង​ជាកសិករ​គំរូ​មាន​ចម្ការ​ខ្នាតធំ ខ្ញុំបាន​ធ្វើ​រឿង​ធំ​៣ជំហ៊ាននេះ

ទៅផ្គត់ផ្គង់ទីផ្សារ ស្របពេលដែលកំណើនប្រជាជនកាន់តែច្រើន ពិសេសនៅទីក្រុងភ្នំពេញ ដែលត្រូវការបន្លែ ផ្លែឈើ និងកសិផលក្នុងស្រុក និងត្រូវការវត្ថុធាតុដើមសម្រាប់កែច្នៃជាដើម។

ខាងក្រោមនេះជាជំហាន៣ ដែលលោក ឋានារ៉េតកំពុងតែអនុវត្តន៍ និងមើលឃើញថា ជាក្បួនចាប់របរកសិកម្មខ្នាតធំ ដែលមានប្រសិទ្ធភាពបំផុត សម្រាប់សហគ្រិនវ័យក្មេង និងអ្នកស្រលាញ់កសិកម្មជំនាន់ក្រោយ យកទៅប្រើប្រាស់ដើម្បីផលិតកសិផលក្នុងស្រុកឲ្យកាន់តែសម្បូរបែប៖

១.ការជ្រើសរើសដំណាំ និងស្វែងរកទីផ្សារ

ដោយជ្រើសរើសពូជសុទ្ធ ជៀសវាងពូជក្លាយ ជ្រើសរើសដំណាំណាដែលជាតម្រូវការក្នុងទីផ្សារយូរអង្វែង ដែលអ្នកអាចប្រមូលផលបានច្រើន និងយូរឆ្នាំទៀតផង ជ្រើសរើសដំណាំដែលខ្វះការផ្គត់ផ្គង់ក្នុងទីផ្សារក្នុងស្រុក និងក្រៅស្រុក ជ្រើសរើសដំណាំណាដែលផ្តល់អត្ថប្រយោជន៍ខ្ពស់ដល់សុខភាពខ្ពស់ ដូចជាដំណាំដូងក្រអូបជាដើម….។មួយវិញទៀត មុននឹងធ្វើកសិកម្ម កសិករត្រូវសិក្សាទីផ្សារលក់ចេញ និងសហការជាមួយឈ្មួញមានចុះកុងត្រាទទួលទិញផលដំណាំជាមុន។

២.សិក្សា និងអនុវត្តន៍

កសិករត្រូវរៀនធ្វើកសិកម្មបែបទំនើបដែលមានបច្ចេកទេសកសិកម្មត្រឹមត្រូវ ដែលផ្តោតទៅលើការរៀបប្រព័ន្ធទឹក វិធីសាស្ត្រការពារសត្វល្អិតចង្រៃការប្រើប្រាស់ជី និងការថែទាំគុណភាពដី និងចេះប្រើអ្នកជំនាញ ប្រសិនបើអ្នកនៅខ្វះបទពិសោធន៍។ មួយវិញទៀត ត្រូវហ៊ានជំនះឧបសគ្គ ខ្វះអ្វីបង្កើតហ្នឹង ហ៊ានប្រែពីដីទំនេរចោលឲ្យក្លាយជាចម្ការ ខ្វះទឹកបង្កើតទឹក ខ្វះភ្លើងវិនិយោគលើភ្លើង ទើបអាចបង្កបង្កើនផលបានយ៉ាងច្រើន ​និងយូរអង្វែង។

៣.ប្រើជំនាញវិនិយោគ

ប្រសិនបើខ្វះទុន សម្រាប់ដោះស្រាយចំណុចទីពីរ អ្នកត្រូវចេះប្រើជំនាញវិនិយោគ ដោយបង្កើតឱកាសឲ្យមានអ្នកវិនិយោគចូលរួម ដោយមានគោលការណ៍ និងទស្សនៈវិស័យច្បាស់លាស់ ជាមួយដៃគូ ដោយធ្វើតាមច្បាប់ត្រឹមត្រូ​វ​។ ចំណុចចុងក្រោយនេះ នឹងជួយឲ្យអ្នកលូតលាស់ក្នុងវិស័យកសិកម្មក្នុងរយៈពេលខ្លី និងផលិតបានច្រើនក្នុងពេលវេលាដ៏សមស្របមួយ។

តែត្រូវចាំថា មុននឹងដើរដល់ចំណុចនេះអ្នកត្រូវមានគម្រោងច្បាស់លាស់ និងមានក្រុមការងារ ដែលអាចទទួលខុសត្រូវការងារបានយ៉ាងមានប្រសិទ្ធភាព ដោយសហគ្រិនវ័យក្មេង ត្រូវសិក្សារៀនសូត្រ ពីចំណេះដឹងច្រើនផ្នែក ហិរញ្ញវត្ថុដឹកនាំគ្រប់គ្រង ជំនាញលក់ទីផ្សារ និងជំនាញសំខាន់ៗមួយចំនួនទៀត៕