សារព័ត៌មានចិន​បាន​ផ្សាយថា ស្មាតហ្វូន​ Huawei និង​ត្រៀម​ចេញ​ស្មាត​ហ្វូន​ប្រើ OS ទំនើបបំផុត​

Hongmeng OS ចាប់ផ្ដើមល្បីឈ្មោះឡើង​កាលពីដើមខែមិថុនានាពេលដែល Huawei ជួបរឿង​ចម្រូង​ចម្រាស់ជាមួយនឹ​ង​រដ្ឋាភិបាលអាមេរិក ដោយមាន​ការចុះផ្សាយជាច្រើន​បង្ហាញថា OS ថ្មីនេះនឹង​ទៅជំនួស Android ក្នុង​ករណីដែល Google ផ្ដាច់​ License របស់ Android ពី Huawei។

ប៉ុន្តែ​មួយរយៈក្រោយមកស្ថានការណ៍​ប្រែជាធូរស្រាល ហើយក៏មាន​ដំណឹង​ផ្លូវ​ការ​ពីក្រុមហ៊ុន Huawei ថា OS ថ្មីនេះមិនមែនបង្កើត​ឡើង​ដើម្បី ជំនួស​ឱ្យ Android នោះទេ តែផលិត​ឡើង​ដើម្បីដាក់លើឧបករណ៍ផ្សេងរបស់ខ្លួនទៅវិញទេ។ ស្មាតហ្វូនដែលដំណើរការដោយ​ Hongmeng OS ទៅវិញ ដោយគ្រោង​នឹង​បញ្ចេញជាផ្លូវ​ការ​នៅចុង​ឆ្នាំនេះហើយ។

កាសែត​រដ្ឋចិនដដែលនោះបានលើកឡើងថា ស្មាតហ្វូន​ដើរ​ដោយ OS សម្រិត​សម្រាំងដោយ Huawei ផ្ទាល់នេះ ជាស្មាតហ្វូនធុនកណ្ដាលដែលមានតម្លៃ​ប្រមាណ ២ពាន់យ័ន ឬ​ ប្រហាក់ប្រហែល២៨៨ដុល្លារ​អាមេរិក។ជាមួយគ្នានេះផងដែរ​ Global Times ថា Huawei អាចនឹង​បង្ហាញ​មុខមាត់របស់ Hongmeng OS នៅ​ក្នុង​សន្និសីទ​ជួបជុំក្រុមអ្នកសរសេរកម្មវិធីរបស់ខ្លួនប្រចាំឆ្នាំ នៅថ្ងៃទី៩ខែសីហានេះ។

មកទល់នឹង​ពេលនេះ ខាង Huawei មិនទាន់ចេញមុខ​បកស្រាយយ៉ាង​ណានោះទេ​សម្រាប់ការលើកឡើង​របស់សារព័ត៌មានរដ្ឋចិនខាង​លើនេះ។ តែ​គេ​ជឿរថា​ Huawei ត្រៀមខ្លូនក៏ដូចជា​អភិវឌ្ឍ​ OS ផ្ទាល់ខ្លួន​រួចជាស្រេចហើយ៕