អស្ចារ្យមែន Huawei ចាប់ផ្តើម​ដំណើរ​ការ​ប្រពន្ធ​ OS របសខ្លួន​ហើយ ដែលប្រព័ន្ធ​ល្បឿនលឿន​ជា​ង Google ៥ដង​

ក្រោយពីមានដំណឹង​ទាក់ទងនឹងប្រព័​ន្ធប្រតិបត្តិការ​ថ្មីរបស់ Huawei លេចឡើង​អស់ជាយូរមកដោយមានខ្លះថា Hongmeng ខ្លះថា ARK នោះ ឥឡូវនេះខាង​ក្រុមហ៊ុន Huawei បានបញ្ចេញជាផ្លូវការ​រួច​ហើយ ដោយដាក់ឈ្មោះថា HarmonyOS។

ក្នុងបទបង្ហាញរបស់ខ្លួននាព្រឹត្តិការណ៍ជួបជុំអ្នកធ្វើកម្មវិធី ឬ Developer នោះ នាយកប្រតិបត្តិខាងផ្នែកស្មាតហ្វូននៅ Huawei លោក Richard Yu បាន​ធ្វើបទបង្ហាញថា ប្រព័ន្ធ​ប្រតិបត្តិការថ្មីនេះលឿន ហើយសុវត្ថិភាព​ជាង​ Android ទៀត​។ប៉ុន្តែ​ នាយកប្រតិបត្តិដដែលមិនបានបញ្ជាក់ទេថានឹង​ប្រើប្រាស់ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីនេះនៅលើស្មាតហ្វូន នោះទេ គ្រាន់តែដឹង​ថានឹង​ត្រូវ​ប្រើប្រាស់លើពពួកឧបករណ៍ភ្ជាប់ទៅកាន់អ៊ីនធឺណេត ឬគេហៅថា IoT នោះ​តួរយ៉ាង​មានដូចជា នាឡិការ​ឆ្លាតវៃ ឧបករណ៍បំពងសម្លេង​ជាដើម។

យ៉ាង​ណាក៏ដោយ Huawei ក៏បានឆ្លៀត​ពន្លយ​ព័ត៌មានផងដែរថា ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មីនេះនឹង​អាច​ជំនួស Android ក្នុង​ពេលណាក៏បានដែរ ប៉ុន្តែសម្រាប់ពេលនេះខាង​ក្រុមហ៊ុននៅប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android សិន។ជាមួយគ្នានេះដែរ Huawei ធ្វើការ​អះអាង​ថាប្រព័ន្ធ​ប្រតិបត្តិការ​របស់ខ្លួនលឿនជាងប្រព័ន្ធ​ប្រតិបត្តិការ​ស្រដៀង​គ្នា​ដែលធ្វើឡើងដោយ Google ក្រោមឈ្មោះថា Fuchsia រហូតដល់ទៅ ៥ដងឯណោះ ព្រោះថាគោលដៅ OS នេះផ្ដោតសំខាន់ទៅលើសមត្ថភាពខ្លាំង។

ក្នុងបទបង្ហាញនោះផងដែរ នាយកប្រតិបត្តិ Richard Yu មិនសូវ​បានសង្កត់ធ្ងន់ទៅលើស្មាតហ្វូននោះទេ ដោយបានត្រឹមតែលើកឡើងទាក់ទងនឹង​ឧបករណ៍ផ្សេងៗរបស់ខ្លួន ហើយជាពិសេស​នោះ OS នេះនឹង​មាននៅលើទូរទស្សន៍ថ្មីរបស់ Huawei។ទាក់ទងនឹង​ស្ថានភាពរបស់ Huawei ផងដែរ នារយៈកាលចុងក្រោយនេះ ក្រុមហ៊ុន Huawei ហាក់មានវាសនាស្រពេចស្រពិលទៅលើការ​រកស៊ីជាមួយនឹង​ក្រុមហ៊ុនបច្ចេកវិទ្យា​អាមេរិក។

បើតាមរបាយការណ៍ថ្មីមួយរបស់ Bloomberg បានឱ្យដឹង​ថា រដ្ឋាភិបាលអាមេរិកបាន​ផ្អាក​ការ​បើក​ដៃឱ្យក្រុមហ៊ុនអាមេរិករកស៊ីជាមួយនឹង​ Huawei ជាការតបស្នង​នឹ​ង​ការឈប់កុម្ម៉ង់ទិញ​ផលិតផលកសិកម្មពីសហរដ្ឋអាមេរិក៕