តោះសិក្សា​ពីចំណុច​ពិសេស​ដែលធ្វើ​ឲ្យ​បុរីប៉េង​ហួត​ ក្លាយជា​ជំនួញ​អចលនទ្រព្យ​រីកម្រើន​ខ្លាំងបំផុត​

ក្រុមហ៊ុនបុរី ប៉េងហួត ជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញមួយនៅប្រទេសកម្ពុជា ដែលកំពុង​បោះជំហានទៅមុខយ៉ាងលឿន ជាមួយបេសកកម្មយ៉ាងច្បាស់ ក្នុងការសាងសង់លំនៅឋានប្រណីតៗជូនដល់អតិថិជន ជាពិសេសជាប្រជាពលរដ្ឋខ្មែរឱ្យទទួលបានការរស់នៅបែបស៊ីវិល័យ និងទាន់សម័យ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់។ ភាពជោគជ័យគ្រប់គម្រោងអភិវឌ្ឍន៍សុទ្ធសឹងតែបានពីការ​ខិតខំប្រឹងប្រែង​ អនុវត្តយុទ្ធសាស្រ្ត និងផែនការបានល្អ ទើបទទួលបានលទ្ធផលបែបនេះ។

ចំណុចខ្លាំងៗមួយចំនួន ដែលធ្វើឱ្យក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានដែលបង្កើតដោយកូនខ្មែរមួយនេះ ទទួលបានជោគជ័យរហូតដល់សព្វថ្ងៃ។ សម្រាប់ចង្ខុវិស័យក្រុមហ៊ុនល្បីមួយនេះ គឺ«ក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យអចលនទ្រព្យនិងជាក្រុមហ៊ុនដែលល្អបំផុតនៅក្នុងប្រទេសកម្ពុជា»។

១.អភិវឌ្ឍន៍សំណង់មានគុណភាព ប្រកបដោយភាពច្នៃប្រឌិតថ្មីៗ៖ គម្រោងអភិវឌ្ឍន៍របស់បុរីប៉េង ហួត ត្រូវបានសាងសង់ឡើង​លើហេដ្ឋារចនាសម្ព័ន្ធ​សំណង់ច្បាស់លាស់ ប្លង់អគារកើតចេញពីវិស្វករល្បីឈ្មោះទាំងក្នុង និងក្រៅប្រទេស ធ្វើយ៉ាងណា​បង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗ បែបស៊ីវិល័យ ប្លែកគេ និងមានគុណភាពខ្ពស់ជានិច្ច។ ហើយអ្វីកាន់តែសំខាន់ទៀតនោះ គម្រោងបុរីប៉េង ហួត បានផ្តោតសំខាន់លើ​ការអភិវឌ្ឍន៍គម្រោង​ប្រណីតៗ ស្ថិតនៅទីតាំង​សក្តានុពលខ្ពស់ បង្កលក្ខណៈកាន់តែងាយស្រួលដល់ការរស់នៅ​បែបថ្មី ធ្វើឱ្យជីវិតកាន់តែមានន័យថែមទៀត។

២.ទំនាក់ទំនងល្អជាមួយមហាជន ឬអតិថិជន៖ បន្ទាប់ពីមានការអភិវឌ្ឍន៍ផលិតផលសំណង់ល្អហើយ ការយកចិត្តទុកដាក់បម្រើសេវាកម្មល្អបំផុតជូនដល់អតិថិជនទាំងមុន និងក្រោយការលក់ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការឆក់បេះដូងឱ្យអតិថិជន​កាន់តែមានជំនឿចិត្តខ្លាំងមកលើក្រុមហ៊ុន ដែលជាបច្ច័យល្អមួយជួយឱ្យ​ក្រុមហ៊ុន​មានអតិថិជនកាន់ច្រើនថែមទៀត ហើយអាចបន្ត​អតិថិជនចាស់ៗដែលធ្លាប់ទិញលំនៅឋាន ឬប្រើប្រាស់សេវាកម្មកន្លងមក​បាន។

៣.បង្កើតក្តីស្រមៃដល់មនុស្សទាំងអស់៖ ជាការពិតណាស់ប្រសិនបើគេស្វែងរកទិញលំនៅឋាន សម្រាប់រស់នៅបែបទាន់សម័យ និងស៊ីវិល័យ គំនិតច្នៃប្រឌិត គេអាចនឹកស្រមៃឃើញបុរីប៉េង ហួត មុនគេ។ ដោយសារតែក្រុមហ៊ុនបានបង្កើតក្តីស្រមៃនេះ តាមរយៈគម្រោង​អភិវឌ្ឍន៍នីមួយៗសុទ្ធតែទទួលបានការគាំទ្រច្រើន លេចធ្លោខ្លាំងខាងអភិវឌ្ឍន៍លំនៅឋានប្រណីតៗ ឈរលើគុណភាពខ្ពស់ ហើយ​​តំបន់រស់នៅមាន​សក្តានុពល និង​បង្កលក្ខណៈងាយស្រួលខ្លាំងដល់ការរស់នៅ ជំរុញឱ្យជីវិតអ្នករស់នៅបុរីប៉េង ហួតកាន់តែមានភាពល្អប្រសើរ និងកាន់តែមានន័យមួយកម្រិតទៀត។

ជាសរុបរួម ចំណុចខ្លាំងៗទាំង៣នេះហើយ ដែលជាបេសកកម្មដល់សំខាន់ដែលជំរុញឱ្យក្រុមហ៊ុនសំណង់របស់កូនខ្មែរមួយនេះ អភិវឌ្ឍន៍ខ្លួនពីចំណុចតូចទៅធំបាន។ ហើយគេទទួលស្គាល់កេរ្តិ៍ឈ្មោះ និងកិត្តិយស ថាជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋានឈានមុខមួយនៅកម្ពុជា និងលើឆាកអន្តរជាតិ តាមរយៈការទទួលពានរង្វាន់លំដាប់ពិភពលោកជាច្រើននាពេលកន្លងមក៕

Loading...