នេះ​បាន​ចំជាថៅកែ​ចិត្ត​ល្អ មេធំ​៧-ELEVENថៃ បាន​កាត់​ប្រាក់ចំណេញ​របស់ក្រុម​ហ៊ុនទុកឲ្យបុគ្គលិក​ចូលនិវត្តន៍​

មេធំ7-ELEVENនៅថៃ បានក្លាយជាក្រុមហ៊ុនធំជាងគេ និងកាត់ប្រាក់ចំណេញទុកឲ្យបុគ្គលិកចូលនិវត្តន៍ច្រើនជាងគេនៅប្រទេសថៃនេះបើតាមការលើកឡើងរបស់លោកគៀនឆៃ ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន CP All ដែលជាអ្នកកាន់កាប់យីហោម៉ាតទំនិញលេខមួយនៅលើពិភពលោកប្រចាំនៅប្រទេសថៃ។

ក្រុមហ៊ុន CP All និងថ្លៃចែកចាយរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធនិងចំណាយរដ្ឋបាលក្នុងត្រីមាសទី២ឆ្នាំនេះ មានចំនួន ជិត១លានដុល្លារ កើនឡើង១៧,២ ភាគរយធៀបនឹងត្រីមាសដូចគ្នាកាលពីឆ្នាំមុន។ តម្លៃចែកចាយក្នុងត្រីមាសនេះមានចំនួន ជាង៧០០លានដុល្លារកើនឡើង១៤,៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំទាក់ទងនឹងការពង្រីកហាងក្នុងស្រុកក៏ដូចជាការចំណាយដែលបានកើនឡើងទាក់ទងនឹងចំណូលលក់ខ្ពស់ដូចជាការផ្សព្វផ្សាយ ចំណាយលើការលក់ការចំណាយលើការគ្រប់គ្រងហាង និងរក្សាទុកការចំណាយអាជីវកម្មនិងឧបករណ៍ប្រើប្រាស់។

នៅក្នុងត្រីមាសក្រុមហ៊ុន និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់CP All បានធ្វើវិសោធនកម្មផែនការចូលនិវត្តន៍របស់ពួកគេដោយអនុលោមតាមការផ្លាស់ប្តូរច្បាប់ការពារការងារនៅក្នុងត្រីមាសទី២ នៃឆ្នាំ២០១៩។ ថ្លៃដើមសេវាកម្មត្រូវបានទទួលស្គាល់បន្ថែមដែលមានចំនួនជាង២៥លានដុល្លារ ក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម។ទន្ទឹមនឹងនេះការចំណាយរដ្ឋបាលបានកើនឡើងដល់ជាង១៥០លានដុល្លារ កើនឡើង២៩,៩ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោកគៀនឆៃបាននិយាយថានៅក្នុងត្រីមាសទី២ ឆ្នាំនេះប្រាក់ចំណេញមុនការប្រាក់ និងការចំណាយពន្ធរបស់ក្រុមហ៊ុននិងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួនមានចំនួន១៤០លានដុល្លារ ធ្លាក់ចុះ៣,៩ ភាគរយធៀបនឹងឆ្នាំមុន។ ប្រាក់ចំណេញសុទ្ធមានចំនួន១៥០លានដុល្លារនៅត្រីមាសទី២ កើនឡើងត្រឹមតែ០,៣ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដោយសារតែប្រាក់ចំណេញខ្ពស់សម្រាប់ប្រាក់ចូលនិវត្តន៍៕