មិនធម្មតាមែនគម្រោងវិនិយោគចំនួន២០ថ្មីតម្លៃជិត១ពាន់លាន$ត្រូវបានអនុញ្ញាតឲ្យដំណើរការនៅកម្ពុជា

នាពេលថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនចំនួន២០ផ្សេងគ្នា ដើម្បីអភិវឌ្ឍន៍គម្រោងវិនិយោគរបស់ខ្លួននៅកម្ពុជា។ គម្រោងសំខាន់នោះមាន៖

១-“”KIRI APHIVATH CO.,LTD.”” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ១១,៣៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៩០កន្លែង។

២-“QIN YUE GARDEN HOTEL CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៣៥០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអុង សង្កាត់រាម ខណ្ឌព្រៃនប់ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ២៧,៦២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៨៩កន្លែង។

៣-“HUAYU XINPENG PLASTIC (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈប្រើប្រាស់ពីប្លាស្ទីក ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃខ្វាវ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៧៦កន្លែង។

៤-“CAMBODIAN PACKAGING CHAKREY TING CO., LTD.” គម្រោងបង្កើតរោងចក្រផលិតស្បោងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិភ្នំតូច ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ២០,៥៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣០៩កន្លែង។

៥-“TRY PHEAP IMPORT EXPORT CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដំណាំកៅស៊ូ) និងសាងសង់រោងចក្រកែច្នៃ ស្ថិតនៅភូមិអូរពោធិ៍ ឃុំរម្មណីយ៍ ស្រុករវៀង ខេត្តព្រះវិហារ មានទុនវិនិយោគប្រមាណ ២៤,៤៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៥៤៧កន្លែង។

៦- “MING FAI ENTERPRISE (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសំអាង និងសំបកដបគ្រឿងសំអាង ស្ថិតនៅផ្លូវជាតិលេខ៤១ (ផ្លូវព្រះអង្គឌួង) ភូមិវាលវង់ ឃុំសែនដី ស្រុងសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១០,៣៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៧០កន្លែង។

៧-“PRINCE HUAN YU REAL ESTATE” គម្រោងសាងសង់-អាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន ២.១០៣បន្ទប់ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៤ សង្កាត់លេខ៤ ខណ្ឌមិត្តភាព ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២.៦៨១កន្លែង។

៨-“XIN HAO HUI ENTERTAINMENT CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ និងរីសត ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៦១កន្លែង។

៩-“KAUSU EAH LEO BM JOINT STOCK CO.,LTD.” គម្រោងបង្កើតកសិដ្ឋានដាំដំណាំកសិ-ឧស្សាហកម្ម (ដាំកៅស៊ូ) និងរោងចក្រកែច្នៃ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានទុនវិនិយោគប្រមាណ ៤៣,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.១៤០កន្លែង។

១០-“TJN PROPERTIES CO.,LTD.” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន២៣០បន្ទប់ និងរីសត ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគចំនួន ១៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣១៥កន្លែង។

១១-“ASIAN DI YI DIAN LAN CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតខ្សែអគ្គិសនីគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,០៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។

១២-“GRAND PRODUCTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រឿងសង្ហារឹមគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣,៤២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ២៤៩កន្លែង។

១៣-“CREDSTAR WASHING & PROCESSING CO.,LTD.” គម្រោងបង្កើតរោងចក្របោកគក់ និងជ្រលក់ពណ៌ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ភូមិក្រាំងទ្រា ឃុំព្រះនិពា្វន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២,១០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៨៤កន្លែង។

១៤-“PCAM BEVERAGE CO.,LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតភេសជ្ជៈ និងទឹកបរិសុទ្ធ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់ស្រូវតូច សង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌព្រែកព្នៅ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១១,៦០លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤២០កន្លែង។

១៥-“NORO MALL CO.,LTD.” គម្រោងវិនិយោគបង្កើតផ្សារទំនើប ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៩,២លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៤៩៤កន្លែង។

១៦-“SCHNEITEC RENEWABLE CO.,LTD.” គម្រោងសាងសង់ស្ថានីយ៍ផលិតថាមពលអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ កម្លាំង៦០មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៥៨,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៥កន្លែង។

 

១៧-“LING XIU INT’L CO.,LTD” គម្រោងសាងសង់ និងអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៤១០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៦៨,៩៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣៣កន្លែង។

១៨-“CATH PHARMA CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតថ្នាំពេទ្យ ដែលមានទីតាំងវិនិយោគស្ថិតនៅដីឡូតិ៍លេខ៩៦ ភូមិទីទុយ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ៦,៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១៣កន្លែង។

១៩-“SAIER (CAMBODIA) GARMENT CO.,LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃសណ្តែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៤,០៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.០២៥កន្លែង។

២០-“HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោងបង្កើតរោងចក្រផលិតទុយោ និងផលិតផលប្លាស្ទិកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ២៦,២១លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៩១កន្លែង។

សូមបញ្ជាក់ថា គម្រោងវិនិយោគខាងលើនេះមានទំហំទឹកប្រាក់ជិត១ពាន់លានដុល្លារអាមេរិក និងបានផ្តល់ឱកាសការងារឲ្យប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនពាន់នាក់ និងបានចូលរួមចំណែកយ៉ាងខ្លាំងលើការអភិវឌ្ឍន៍កម្ពុជា៕