ប្រធានគ្រប់គ្រងក្រុមហ៊ុន​បណ្តាញ​យក្ស​Facebookជាអ្នក​ខាត​ទ្រព្យ​ច្រើន​បំផុត​នៅឆ្នាំនេះ​ជិត​២០ពាន់លាន​ដុល្លារ​

0 119

ក្រុម​ហ៊ុន​ដែលកំពុងតែមាន​បញ្ហាមិនចេះចប់​ និង​ច្របូក​ប្របល់បំផុត​ គឺក្រុម​ហ៊ុន​Facebook លោក Mark Zuckerberg ដែលជានាយកប្រតិបត្តិកំពុងស្ថិតនៅលើផ្លូវ ដើម្បីបញ្ចប់ប្រាក់ចំណូលរបស់មហាសេដ្ឋីឆ្នាំ២០១៨ យោងតាមទីភ្នាក់​ងារ​ព័ត៌មាន Bloomberg Zuckerberg បានខាតបង់ចំនួន ១៩,៨ ពាន់លានដុល្លាររហូតមកដល់បច្ចុប្បន្ននេះ។

ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន៥២,៩ពាន់លានដុល្លារ លោក Zuckerberg ជាប់ចំណាត់ថ្នាក់ទី៧ លើតារាងមហាសេដ្ឋី​ដែ​លមានជាងគេបំផុតនៅលើពិភពលោក ដែលត្រូវបានធ្វើបច្ចុប្បន្នភាពនៅចុងបញ្ចប់នៃរាល់ថ្ងៃជួញដូរនៅញូវយ៉ក​។ នៅថ្ងៃទី១ ខែមករា លោក Mark Zuckerberg មានទ្រព្យសម្បត្តិសុទ្ធចំនួន៧២,៨ ពាន់លានដុល្លារ ហើយនោះជាឆ្នាំបាត់បង់ដែលមានចំនួន ២៧,៣% ។

ក្នុងរយៈពេលជាងមួយសប្ដាហ៍ក្នុងឆ្នាំ២០១៨ មានប្រតិកម្មប្រឆាំងនឹងហ្វេសប៊ុកបន្តប៉ះពាល់ដល់ភាគហ៊ុនរបស់ខ្លួនលោក Zuckerberg។ ជាក់ស្តែងការបាត់បង់ជិត២០ពាន់លានដុល្លារ របស់លោក​ Zuckerberg ស្ទើរតែស្មើនឹងមានទឹកប្រាក់​សរុប ២៣,៤ ពាន់លានដុល្លាររបស់ក្រុមហ៊ុនអេឡិចត្រូនិចTesla។ នៅថ្ងៃទី ២៥ ខែកក្កដាឆ្នាំ ២០១៨ ទ្រព្យសម្បត្តិសុទ្ធរបស់Zuckerberg មានតម្លៃ៨៦,៥ពាន់លានដុល្លារ។ នេះបើយោងតាមទិន្នន័យរបស់Bloomberg។

ថ្មីៗនេះមានមហាសេដ្ឋីច្រើននាក់បានធ្លាក់ចុះរហូតដល់ដំណាច់ឆ្នាំ (គិតត្រឹមថ្ងៃទី ២០ ខែធ្នូឆ្នាំ ២០១៣ នេះលោក Bill Gates បានធ្លាក់ចុះ១,៦ពាន់លានដុល្លារ ហើយប្រាក់ចំណូលរបស់លោក Warren Buffett បានធ្លាក់ចុះ៥,៨ពាន់លានដុល្លារ។

ទោះជាយ៉ាងណាក៏ដោយមហាសេដ្ឋីល្បីឈ្មោះនិងជា អ្នកមានបំផុតនៅលើពិភពលោកស្ថាបនិកក្រុមហ៊ុន Amazon និង​ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនJeff Bezos បានកើនឡើងរហូតដល់២២,៧ពាន់លានដុល្លារ គិតមកដល់បច្ចុប្បន្នដោយមានទ្រព្យសម្បត្តិសុទ្ធចំនួន១២២ពាន់លានដុល្លារ។ នេះបើយោងតាម ​​Bloomberg៕

Loading...