ក្រុមហ៊ុន ខេមបូឌា ដេរីវេទីវ​​ អ៊ិចឆេង បានផ្ដល់ចំណេះដឹងខាងវិនិយោគដល់វិនិយោគិនប្រហែល១០០នាក់នៅសាលរបស់ Urban Village

ក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ​​ អ៊ិចឆេង គឺជាស្ថាប័នមួយ ឬជាលេខាធិការមួយដែលឈានមុខគេនៅក្នុងប្រទេសកម្ពុជា បាន​ផ្ដល់ចំណេះដឹងខាងវិនិយោគលើឧបករណ៍និស្សន្ទដល់វិនិយោគិនប្រហែល១០០នាក់ នៅសាលរបស់ Urban Villageកាលពីថ្ងៃ ២៨ និង​ ២៩ ខែ​ធ្នូ ឆ្នាំ២០១៩​ កន្លងទៅនេះ​ ។

លោក​ Lawrence Kook អភិបាល​នៃក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ អ៊ិចឆេង បានផ្តល់មតិស្វាគមន៍ក្នុងសិក្ខាសាលាជាមួយនឹងវត្តមានដ៏ខ្ពង់ខ្ពស់របស់គណៈធិបតីនៃគណៈកម្មការមូលបត្រកម្ពុជា។ ស្របជាមួយនឹងកំណើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស និងសមិទ្ធិផលនានារបស់ប្រទេសកម្ពុជា លោកបានបញ្ជាក់ថាប្រទេសកម្ពុជានឹងមានការរីកចម្រើនបន្ថែមទៀតនៅក្នុងទសវត្សរ៍ថ្មីខាងមុខនេះ។ លោកបន្ថែមថា៖​ “វាគឺជាវេនរបស់លោកអ្នក ដើម្បីទទួលបានជីវិតជោគជ័យតាមរយៈចំណេះដឹងដែលអ្នកនឹងទទួលបាននៅក្នុងទីផ្សារឧបករណ៍និស្សន្ទ” ។​

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយកនៃគណៈកម្មការមូលបត្រកម្ពុជាក៏បាន​បន្ថែមនៅក្នុងសុន្ទរកថារបស់លោក​អំពី៖ តើគណៈកម្មការមូលបត្រកម្ពុជាបានចាប់ផ្ដើម និងអនុវត្តគម្រោងរបស់ខ្លួនដោយជោគជ័យតាមរបៀបណា ? លោកបានចាត់ទុកឆ្នាំ២០១៩ជាឆ្នាំមួយដែលជោគជ័យខ្លាំងនៅក្នុងទីផ្សារហិរិញ្ញវត្ថុ​ ដោយយោងតាមរបាយការណ៍ការកើនឡើងនៃចំនួនរបស់វិនិយោគិន។ លើសពីនោះទៅទៀត ឯកឧត្តម​ សុខ ដារ៉ា អគ្គនាយករងនៃគណៈកម្មការមូលបត្រកម្ពុជាមានប្រសាសន៍ថា ៖​ ការកសាងសមត្ថភាពរបស់វិនិយោគិន គឺមានសារៈសំខាន់ណាស់ វាតម្រូវឱ្យមានវិន័យខាងអារម្មណ៍ និងចំណេះដឹងបច្ចេកទេសដើម្បីទទួលបានជោគជ័យនៅក្នុងឧស្សាហកម្មនេះ ។​

កំឡុង​ពេលសិក្ខាសាលា​ ក្រុមអ្នកជំនាញខាងវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ​​ អ៊ិចឆេង ដែលមកពីប្រទេសជប៉ុន និង​សហរដ្ឋអាមេរិក បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ថា ត្រូវគោរពតាមគោលការណ៍របស់គណៈកម្មការមូលបត្រកម្ពុជា និងត្រូវអនុវត្តតាម​ច្បាប់នៃ​ទីផ្សារនេះ ក្នុងគោលបំណងដើម្បីទទួលបានផលចំណេញកាន់តែច្រើន។ ក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ​​ អ៊ិចឆេង បានអញ្ជើញសិក្ខាកាម​​ទាំងអស់មកជួបផ្ទាល់នៅការិល័យរបស់ក្រុមហ៊ុនដើម្បីសិក្សាឲ្យកាន់តែច្បាស់អំពី៖ តើត្រូវវិនិយោគប្រកបដោយជំនាញ និងចៀសវាងហានិភ័យក្នុងទីផ្សារឧបករណ៍និស្សន្ទតាមរបៀបណា?

គណៈកម្មការមូលបត្រកម្ពុជា បានថ្លែងអំណរគុណដល់ក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ​​ អ៊ិចឆេង សម្រាប់ការផ្ដល់ចំណេះដឹងដល់ប្រជាជនកម្ពុជាអំពីទីផ្សារឧបករណ៍និស្សន្ទ តាមរយៈសិក្ខាសាលាតាមបណ្ដាលខេត្តនានា សិក្ខាសាលាផ្សេងៗ និងកម្មវិធីផ្ដល់ប្រឹក្សាពីឧបករណ៍និស្សន្ទ។ ក្រុមហ៊ុន ខេមបូឌាន ដេរីវេទីវ​​ អ៊ិចឆេង បានចូលរួមនៅក្នុងពិព័រណ៍អន្តរជាតិនិងព្រឹត្តិការណ៍ផ្សេងៗគ្នាជាច្រើន ដើម្បីនាំយកប្រទេសកម្ពុជាទៅកាន់ទីផ្សារពិភពលោក និងនាំវិនិយោគិនបរទេសដែលមានសក្តានុពលខ្លាំងមកកាន់ប្រទេសកម្ពុជា។