អន់ចិត្តណាស់! Park SeoJoon ត្អូញត្អែររឿងសត្វចិញ្ចឹមមិនចំណាំមុខខ្លួនក្រោយតុបតែងបែបនេះ

តារាសម្ដែងប្រុស Park SeoJoon គឺជាតារាសម្ដែងប្រុសដែលលេចធ្លោ និងសង្ហារមួយរូបក្នុងប្រទេស កូរ៉េខាងត្បូង។ ជាងនេះទៅទៀត ជឿជាក់ថា សម្រស់ដ៏សង្ហាររបស់លោកបានធ្វើឲ្យអ្នកគាំទ្រមិនតិចទេ ដែលធ្លាក់ក្នុងអន្លងស្នេហ៍របស់តារាប្រុសរូបសង្ហារសាច់ដុំធំនេះ។

កាលពីថ្មីៗ កន្លងទៅនេះ លោកបានតុបតែងខ្លូនជា តុក្កតា Clown សម្រាប់រឿងភាគថ្មីរបស់លោក  “Itaewon Class” ហើយលោកក៏បានថតរូបបង្ហោះក្នុងបណ្ដាញសង្គមទាំងទឹកមុខអន់ចិត្តបន្ដិច ក្នុងអ៊ីនស្ដាក្រាមរបស់លោកថា “តុបតែងខ្លួនដើម្បីផ្សព្វផ្សាយរឿងភាគថ្មី ប៉ុន្ដែដោយសារថតចប់យប់ជ្រៅពេកមិនបានសម្អាតមុខក៏ត្រលប់មកផ្ទះ។ ក៏ប៉ុន្ដែសត្វឆ្កែរបស់ខ្ញុំ Simba បែរជាមិនចំណាំខ្ញុំ ថែមទាំងព្រុសដាក់ទៀត”។

គ្រាន់តែឃើញបែបនេះ ក៏មានអ្នកគាំទ្រជាច្រើនចូលបញ្ចេញមតិ ហើយភាគច្រើនសុទ្ធតែថា តារាសម្ដែងប្រុសវ័យ  ៣១ ឆ្នាំនេះ ពិតជាគួរឲ្យស្រលាញ់ណាស់៕


អត្ថបទដោយ៖ ស្រីពេជ្រ