ចំណុចមួយនេះហើយ ដែលហ្វេនៗកំពុងតែគិតថា Ice Preechaya កែសម្ផស្សពិតមែន!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាមួយរយៈចុងក្រោយនេះ គ្រប់គ្នាសង្កេតឃើញទម្រង់មុខ មាត់ ច្រមុះរបស់តារាសម្ដែងថៃស្រី Ice Preechaya ប្លែកខុសពីមុននិងសង្ស័យថានាងកែសម្ផស្សក៏ពិតមែន តែតារាស្រីរូបនេះនៅតែអះអាងថា នាងមិនបានកែមុខរបស់ខ្លួននោះទេ។

តែយ៉ាងណាមិញ ថ្មីៗនេះហ្វេនៗជាច្រើនកាន់តែចាប់អារម្មណ៍ទៀត ក្រោយពេលដែលគ្រប់គ្នាបានឃើញមួយរយៈនេះ Ice តែងតែបង្ហោះរូបភាព​ ដោយឃើញបបូរមាត់របស់នាងតែងតែចំហរ បិទមិនជិតដូចកាលពីមុន មើលទៅពិតជាប្លែកខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាស្រីរូបនេះ បាននាំគ្នាគិតថា នាងប្រហែលជាទៅវះកាត់បបូរមាត់បន្ថែមហើយ ទើបបានជាប្លែកខ្លាំងបែបនេះ៕

តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

Ice កាលពីមុន
Ice បច្ចុប្បន្ន

 

អត្ថបទដោយ៖ស៊ីវលី