លេងចឹងហ្មង! Aum បង្ហាញខ្លួនកំពុងត្រាំទឹកដែលជុំវិញសុទ្ធតែព្រិលទឹកកក!(មានរូបភាព)

ថ្មីៗនេះតារាសម្ដែងថៃស្រីល្បីឈ្មោះ Aum Patcharapa រួមទាំងមិត្តភក្តិ និងបងប្អូនក្រុមគ្រួសាររបស់នាងជាច្រើននាក់បាននាំគ្នា ធ្វើដំណើរកំសាន្តទៅកាន់ប្រទេសជប៉ុនយ៉ាងសប្បាយរីករាយ និងបានថតរូបស្អាតៗជាច្រើនចែកជូនហ្វេនៗទស្សនាថែមទៀតផង។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជននិងហ្វេនៗជាច្រើនចាប់អារម្មណ៍ក្នុងដំណើរកំសាន្តនេះ គេបានឃើញ Aum បង្ហាញរូបភាពស៊ិចស៊ី បញ្ចេញសាច់សខ្ចី ត្រាំក្នុងទឹក ដើម្បីប្រជែង នឹងអាកាសធាតុដ៏ត្រជាក់ ដែលពោរពេញទៅដោយព្រិលទឹកកកព័ទ្ធជុំវិញទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរដល់ Aum មិនថាអាកាសធាតុបែបណានោះទេ នាងអាចផ្សំបានទាំងអស់ ហើយនៅអាចបង្អួតភាពសិុចសុីរបស់ខ្លួនចេញមកបានទៀត ពិតជាគួរឲ្យសរសើរខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី