នេះបានថា BFF មែន! គ្រាន់តែឃើញ ថាវរី​ Sad មិត្តល្អនាងទិញសុទ្ធចិញ្ចៀនពេជ្រលួងភ្លាម!(មានរូបភាព)

ជាការពិតណាស់ ទោះបីជាពេលនេះ តារាស្រី ឡុង ថាវរី ពុំសូវដែលបង្ហាញខ្លួនក្នុងវិស័យសិល្បៈដូចកាលពីមុនក៏ពិតមែន តែនាងនៅតែទទួលបានការគាំទ្រ និងចាប់អារម្មណ៍ពីសំណាក់មហាជននិងហ្វេនៗនាងខ្លាំងដដែល។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ ថាវរី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល ក្រោយពេលដែលនាងបង្ហាញសារនិងរូបភាពបង្ហាញពីអារម្មណ៍រំភើបរបស់ខ្លួន នៅពេលដែលត្រូវមិត្តសម្លាញ់ទិញផ្កាកុលាប និងចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតជូន​ ដើម្បីលួងចិត្តពេលនាងពិបាកចិត្ត។

ក្នុងនោះ ថាវរី បានរៀបរាប់ថា «ស្គាល់​គ្នា​យូរ​ហើយ​មិន​ស្មានថា​ចេះ​ Surprise អូនដល់​ថ្នាក់​នឹង​សោះ ធ្វើ​សុី​ផ្លូវ​អារម្មណ៍ យ៉ាង​សាហាវ លេង​វគ្គ​ឈុត​ធំ​ម៉ង​ឡេីង​នេះ ️baby nattyaសំខាន់​ទិញ​របស់​ឲ្យ អូនត្រូវចិត្តទៀត(គឺ​បាច់​ផ្កា​កុលាបគាត់​ឃើញ​អូនsad ក៏​ទិញ​កាដូ មក​លួងចិត្ត​អូន បេីដឹងថាsad មាន​កាដូ​ លួងចិត្ត​ចឹង​sadរាល់ងៃហេីយ  ធ្វើ​ឲ្យគេ​ រំភើប​មិន​ដឹងខ្លួនស្រលាញ់​ពេញ​បេះដូង​។»។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាបង្ហាញអារម្មណ៍រំភើបចិត្តជំនួស តារាស្រីរូបនេះ និងសរសើរនាងដែលមានមិត្តល្អចេះយល់ចិត្តគ្នាខ្លាំងបែបនេះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី