មិននឹកស្មានសោះ! តារាចម្រៀង Ble Patumrach កំពុងតែច្រៀងត្រូវគេទាញធ្លាក់លើឆាករហូតដល់…..!(មានវីដេអូ)

ថ្មីៗនេះមានហេតុការណ៍ដ៏អាក្រក់មួយកើតឡើងចំពោះតារាចម្រៀងថៃល្បីឈ្មោះលោក Ble Patumrach ខណៈលោកកំពុងតែច្រៀងនៅលើឆាក និងអង្គុយចុះឲ្យអ្នកគាំទ្រចាប់ដៃ ក៏ស្រាប់តែមានគេទាញដៃលោកទម្លាក់លើឆាកភ្លាមៗ រហូតរងរបួសបញ្ជូនទៅមន្ទីរពេទ្យទៀតផង។

ក្នុងនោះផងដែរ ក្រោយពេលបញ្ជូនទៅកាន់មន្ទីរពេទ្យមិនបានប៉ុន្មាន តារាចម្រៀងប្រុសរូបនេះ ក៏បានបង្ហោះវីដេអូបង្ហាញពីសកម្មភាពគេទាញទម្លាក់លោក និងសរសេរសាររៀបរាប់ថា៖

«នេះជាឃ្លីបវីដេអូ នៃហេតុការណ៍ដូចដែលបានរៀបរាប់ ធ្លាក់ពីលើឆាក តែបានល្អប្រសើរឡើងហើយ សូមអរគុណចំពោះការព្រួយបារម្ភ របស់អ្នកទាំងអស់គ្នា។លទ្ធផលកាំរស្មីអ៊ិច មានលក្ខណៈធម្មតា គ្រាន់តែឈឺបន្តិចបន្តួចដោយសារតែ ប៉ះពាល់សាច់ដុំខ្នងនិងក។ ធ្លាក់ពីលើឆាក ប៉ុន្តែក៏សំណាងល្អ ដែលកញ្ចឹងកមិនមែនសិប្បនិម្មិត។ លោកគ្រូពេទ្យឲ្យគេង តែខ្ញុំចង់ត្រឡប់ទៅសម្រាកនៅផ្ទះ ព្រមទាំងទទួលបានថ្នាំ និងស្ដាប់តាមដំបូន្មាន ថែរក្សាខ្លួនឯងផងដែរ។ សូមអរគុណដល់ហ្វេនៗទាំងអស់ ដែលមានការព្រួយបារម្ភ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនរបស់តារាប្រុសរូបនេះ បាននាំគ្នាបង្ហាញការព្រួយបារម្ភចំពោះលោក និងសម្ដែងការមិនពេញចិត្តចំពោះទង្វើអ្នកដែលទាញលោកធ្លាក់ពីលើឆាក ព្រោះទង្វើនេះពិតជាអាក្រក់ខ្លាំងណាស់៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

View this post on Instagram

 

A post shared by เบิ้ล ปทุมราช???ble Patumrach (@ble_patumrach_smiles) on

អត្ថបទដោយ៖ស៊ីវលី