អ្នកម្ដាយណាមិនរំភើប! តូតា ជិតចូលរោងការ ទិញកាដូជូនម្ដាយលេងសុទ្ធតែខ្សែដៃពេជ្រ៤ខ្សែ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីល្បីឈ្មោះកញ្ញា ម៉ាក សែនសូនីតា ហៅតូតា ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈជីវិតឯកជនដ៏ហាយសូរបស់នាងតែម្ដង។

ជាក់ស្ដែងថ្មីៗនេះ តូតា បានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើលម្ដងទៀត នៅពេលដែលនាងបានបង្ហាញក្ដីស្រលាញ់ទៅកាន់ម្ដាយ ដោយបានទិញខ្សែដៃពេជ្រចំនួន៤ខ្សែយ៉ាងភ្លឺចែងចាំង ធ្វើជាកាដូជូនទៅម្ដាយ ធ្វើឲ្យម្ដាយនាងរំភើបចិត្តយ៉ាងខ្លាំងថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាសរសើរទឹកចិត្តតារាស្រីរូបនេះ និងរំភើបជំនួសម្ដាយនាងដែលមានកូនស្រីចេះផ្ដល់ក្ដីស្រលាញ់ដោយទិញរបស់ថ្លៃៗបែបនេះជូន៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី