មិនធម្មតា! ភាគចុងក្រោយរបស់ “Crash Landing On You” ទទួលបាន Rate ខ្ពស់វ៉ាដាច់រឿងភាគមួយនេះទៀត

ប្រិយមិត្តដែលជាអ្នកគាំទ្ររឿងភាគ កូរ៉េ ច្បាស់ជាស្គាល់ហើយនូវរឿងភាគមនោសញ្ចេតនា “Crash Landing On You” ដោយហេតុថារឿងភាគមួយនេះ ជារឿងភាគដែលកំពុងល្បីល្បាញ និងឆក់យកបេះដូងអ្នកគាំទ្រមិនតិចឡើយនៅជុំវិញពិភពលោក។

អ្វីដែលធ្វើឲ្យទស្សនិកជនដែលជាអ្នកគាំទ្រនូវរឿងភាគនេះ កើតទុក មិនដាច់អាល័យនោះគឺ រឿងភាគដ៏ជក់ចិត្តដិតអារម្មណ៍ និងមានគុណភាពមួយនេះ បានចាក់ផ្សាយភាគបញ្ចប់ការពីថ្ងៃ អាទិត្យ ម្សិលមិញនេះ។

យ៉ាងណាមិញ ថ្វីបើរឿងភាគមួួយនេះបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្ដែក៏បានបំបែកនូវកំណត់ត្រាជាច្រើនដែលជាភាពជោគជ័យ ក៏ដូចជាកាដូសម្រាប់ប្រិយមិត្តដែលគាំទ្ររឿងភាគមួយនេះតាំងពីដើមដល់ចប់ផងដែរ។

មិនតែប៉ុណ្ណោះ ភាគចុងក្រោយរបស់រឿងភាគដ៏ល្បីនេះ ក៏បានបំបែកកំណត់ត្រារបស់រឿងភាគដ៏ល្បី “Goblin” កាលពីឆ្នាំ ២០១៧ ដោយគ្រងដំណែងជារឿងភាគដែលភាគបញ្ចប់ទទួលបាន Viewership rate ២៤.១ ភាគរយ ខ្ពស់ជាងគេបំផុតប្រចាំស្ថានីយទូរទស្សន៍ TVN ដែល រឿងភាគ “Goblin” ទទួលបានត្រឹមតែ ២០.៥ ភាគរយប៉ុណ្ណោះ។

គួររំលឹកផងដែរថា រឿងភាគមួយនេះមានការចូលរួមសម្ដែងពីតារាប្រុសរូបសង្ហារ HyunBin  និងតារាស្រីរូបស្រស់ Son Ye Jin៕

ចុះប្រិយមិត្តមានទស្សនារឿងភាគនេះហើយ រឺនៅ?

ប្រភព៖ soompi

អត្ថបទដោយ៖ ស្រីពេជ្រ