អូហូ! មកកម្ពុជាប៉ុន្មានថ្ងៃ Magie និងស្វាមី និយាយបែបនេះក្នុងបណ្ដាញ Youtube ទៀត!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីថ្ងៃទី៤ ខែ​កុម្ភៈ ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Margie Rasri និងគ្រួសារបាននាំគ្នាធ្វើដំណើរកំសាន្តមកកាន់ប្រទេសកម្ពុជា ក្នុងទឹកដីកោះរ៉ុងខេត្តព្រះសីហនុ។

ក្នុងនោះផងដែរ វត្តមានតារាថៃស្រីរូបនេះ និងគ្រួសារនៅប្រទេសកម្ពុជាពិតជាធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងណាស់ ពិសេសនោះក្រោយពេលដែលតារាស្រីរូបនេះ ត្រឡប់ប្រទេសខ្លួនវិញ ថែមទាំងបានបង្ហោះវីដេអូដំណើរកំសាន្តនៅប្រទេសកម្ពុជាយើងនេះក្នុងបណ្ដាញសង្គម Youtube ទៀតផង។

មិនត្រឹមតែប៉ុនណោះ តាមរយៈវីដេអូនោះផងដែរ គេបានលឺតារាស្រី Margie និងស្វាមី បានពោលពាក្យសរសើរអំពីឆ្នេរសមុទ្រប្រទេសកម្ពុជាយើងពិតជាស្រស់ស្អាតខ្លាំងណាស់ ពិសេសពេលជិះទូកកៃយ៉ាក់ មើលទេសភាពព្រៃកោងកោងកាន់តែស្អាតទៀតផង។

លើសពីនេះទៅទៀត តារាស្រីរូបនេះ ក៏បានសរសើរពីម្ហូបខ្មែរយើង ថាមានរស់ជាតិឆ្ងាញ់​ ហើយម្ហូបដែលពួកគេចូលចិត្តបំផុតគឺ «ឡុកឡាក់» ហើយជាចុងក្រោយ Margie ក៏សំណូមពរប្រជាជនថៃទាំងអស់បើមកកំសាន្តនៅទីនេះពិតជាមិនខកបំណងនោះទេ៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី