តារាស្រីចិន ៣ រូប ដែលនាំសំណាងដល់ដៃគូសម្ដែងប្រុសរបស់ខ្លួន! តួប្រុសណាបានសម្តែងជាមួយ ដឹងតែល្បី!

ជាការពិតណាស់ តារាសម្ដែងប្រុសនៅក្នុងប្រទេសចិនមានច្រើន ក៏ប៉ុន្ដែមិនមែនគ្រប់គ្នាសុទ្ធតែមានឱកាសទទួលបានភាពល្បីល្បាញនោះទេ លុះត្រាតែបានសម្ដែងជាមួយនឹងដៃគូសម្ដែងល្អ។ ជាក់ស្ដែងតារាស្រីចិន ៣ រូបនេះហើយ ដែលនាំសំណាងដល់ដៃគូសម្ដែងប្រុសរបស់ខ្លួនក្រោយចាប់ដៃគ្នាសម្ដែងរឿងភាគ៖

YangMi

តារាស្រីរូបនេះ ត្រូវបានគេចាត់ទុកថា ជាតារាសម្ដែងស្រីលំដាប់ជួរមុខមួយរូបក្នុងប្រទេសចិន មិនតែប៉ុណ្ណោះ រឿងភាគដែលតារាស្រីរូបនេះ បង្ហាញខ្លូនសុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងដែលធ្វើឲ្យ ដៃគូសម្ដែងប្រុសដែលបានចាប់គូជាមួយទទួលបានប្រជាប្រិយស្រឺតៗ ជាក់ស្ដែងដូចជាលោក Feng Shaofeng , Li Yifeng, Ethan Ruan និង Mark Chao សុទ្ធតែទទួលបានប្រជាប្រិយខ្លាំង ក្រោយចាប់ដៃសម្ដែងជាមួយ YangMi។

Zhao LiYing

ចំពោះតារាសម្ដែងស្រី Zhao LiYing ក៏មិនខុសពី YangMi ដែរ គឺជាតារាស្រីលំដាប់កំពូលក្នុងប្រទេស មិនតែប៉ុណ្ណោះឲ្យតែរឿងភាគមួយណាដែលមានការចូលរួមពីតារាស្រីរូបនេះ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំងទាំងអស់ តារាសម្ដែងប្រុសដូចជាលោក Wallace Huo, Lin Gengxin, Shawn Dou និង  Jin Han សុទ្ធតែប្រជាប្រិយឡើងកប់ក្រោយបានចាប់ដៃសម្ដែងជាមួយនឹង Zhao LiYing។

YangZi

រីឯ YangZi វិញអាចនិយាយបាននាងជាតារាសម្ដែងស្រីស្រករក្រោយ ក៏ប៉ុន្ដែរឿងភាគដែលនាងបានចូលរួមសម្ដែងសុទ្ធតែជារឿងដែលមានអ្នកគាំទ្រច្រើន ជាពិសេសរឿងភាគ ២ ចុងក្រោយរបស់នាងសុទ្ធតែល្បី និងទទួលបានការគាំទ្រពីសំណាក់អ្នកគាំទ្រ សូម្បីតែប្រជាប្រិយភាពរបស់តារាប្រុស DengLun និង Lixian ក៏ហក់ឡើងខ្លាំងគួរឲ្យកត់សម្គាល់។

ប្រភព៖ Dramapanda

អត្ថបទដោយ៖ ស្រីពេជ្រ