ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ ពិធីការិនីស្រីរូបស្រស់ កញ្ញា ជីមមី ដែលតែងតែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ មិនថាតាមរយៈពាក្យសម្ដី ឬក៏រូបសម្រស់របស់នាងនោះទេ គឺពិតជាទាក់ទាញខ្លាំងណាស់។
លើសពីនេះទៅទៀត ប្រិយមិត្តមួយចំនួនក៏បានជ្រាបដែលថា ពេលនេះពិធីការិនីស្រីរូបនេះ មានម្ចាស់បេះដូងរួចហើយ ដែលលោកត្រូវបានគេស្គាល់ថាជាពិធីករប្រុសសង្ហាម្នាក់ ថែមទាំងជាអ្នកផលិតកម្មវិធីមួយរូបថែមទៀតផង។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ នាងនិិងគូស្នេហ៍បានរៀបចំកម្មវិធីញាំអាហារជាមួយនិងយ៉ាងផ្អែមល្ហែម ដើម្បីអបអរខួប១ឆ្នាំនៃស្នេហារបស់អ្នកទាំងពីរ ហើយក្នុងនោះ ជីមមី ថែមទាំងរៀបរាប់សារមួយឃ្លារទៀតថា «365days and forever»៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖
អត្ថបទដោយ៖ស៊ីវលី