អូហូ! ថ្វីត្បិតតែ Punpun និងគូស្នេហ៍ខុសវ័យគ្នាដល់ជាង១០ឆ្នាំតែអ្នកទាំងពីរផ្អែមល្ហែមនិងគ្នាខ្លាំងណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងថៃស្រីសំបូរប្រជាប្រិយភាព Punpun Sutatta តែងតែទទួលបានការគាំទ្រខ្លាំង មិនថាតាមរយៈការសម្ដែងរឿងភាគ ឬក៏ការបង្ហាញខ្លួននៅក្នុងកម្មវិធីផ្សេងៗនោះទេ។

ក្នុងនោះផងដែរ ប្រិយមិត្តមួយចំនួនក៏បានជ្រាបដែលថា សព្វថ្ងៃនេះ Pupun កំពុងតែមានទំនាក់ទំនងស្នេហាជាមួយនិងបុរសស្រស់សង្ហាម្នាក់ មានឈ្មោះថា Bright Anan ហើយលោកមានអាយុបងតារាស្រីរូបនេះ រហូតដល់ទៅ១៤ឆ្នាំឯណោះ។

តែយ៉ាងណាមិញថ្វីត្បិតតែអាយុអ្នកទាំងពីរខុសគ្នាដល់ទៅជាង១០ឆ្នាំក៏ពិតមែន​ តែពីមួយថ្ងៃទៅមួយថ្ងៃគេសង្កេតឃើញអ្នកទាំងពីរកាន់តែស្រលាញ់គ្នា និងកាន់តែមានភាពផ្អែមល្ហែមខ្លាំងឡើងៗដដែល។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Pupun បានបង្ហោះរូបភាពជាមួយនិងគូស្នេហ៍ ដើម្បីឆ្លើយសំណួររបស់អ្នកគាំទ្រដែលសួរនាងថា «តើនិយមន័យស្នេហារបស់នាងគឺជាអ្វី» ក្នុងនោះ Pupun សរសេរពាក្យថា «បែបនេះ» នៅលើរូបភាពនាងនិងគូស្នេហ៍ដែលថតយ៉ាងផ្អែមល្ហែងជាមួយគ្នា។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនបាននាំគ្នាស្ងប់ស្ងែង Pupun និងគូស្នេហ៍ ថ្វីត្បិតតែខុសវ័យគ្នាច្រើន តែអ្នកទាំងពីរស្រលាញ់គ្នាខ្លាំងមិនចាញ់គូស្នេហ៍ដទៃឡើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី