មុន Debut ជាមួយក្រុម 2NE1 Sandara Park ធ្លាប់ចូលរួម audition ក្នុងរឿងភាគបុរាណមួយនេះ!

Sandara Park បានចូលរួមក្នុងកម្មវិធី MBC every1’s ‘Video Star’ ហើយនាងបាននិយាយពីបទពិសោធន៍ដែលទៅ audition រឿងភាគកូរ៉េ The Great Queen Seondeok របស់បុស្តិ៍ទូរទស្សន៍ MBC កាលពីឆ្នាំ២០០៩។

ពេលដែល Dara ចាកចេញពីប្រទេសហ្វីលីពីនមករកនៅប្រទេសកូរ៉េខាងក្រុមហ៊ុនក៏បញ្ជូននាងឲទៅ audition រឿងភាគមួយនេះ។ គណៈកម្មការបានឲនាងសាកល្បងច្រៀងបទ Pansori ដែលជាប្រភេទបទចម្រៀងប្រពៃណីកូរ៉េ។ Dara បានបន្តថាសូម្បីតែរឿងភាគបុរាណកូរ៉េក៏នាងមិនដែលមើលផង អញ្ចឹងនាងក៏ច្រៀងបទសម័យវិញទៅ…ចុងក្រោយនាងមិនបានទទួលឲសម្តែងរឿងនោះទេ ហើយ​នៅឆ្នាំដដែលនោះ Dara បាន Debut ជាមួយក្រុម 2NE1 ។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ kstarlive.com