អ្នកគាំទ្រព្រួយបារម្ភ! ព្រោះ YangMi ស្គមពេកគីឡូត្រឹមតែ..

អាជីពជាតារាសម្ដែង ពិតណាស់ថាត្រូវថែរក្សាសម្រស់របស់ខ្លួនឲ្យបានល្អ ចំពោះតារាស្រីវិញរឿងថែរក្សារូបរាងឲ្យស្គមស្រឡូនស្អាតគឺជារឿងចាំបាច់ព្រោះដើម្បីពេលដែលស្បត រឺរឿងភាគមើលទៅស្អាតសមគ្មានទាស់។ ភាគច្រើនតារាសម្ដែងស្រីតែមានអារម្មណ៍ខ្មាស់អៀនមិនហ៊ានប្រាប់ពីទម្ងន់របស់ខ្លួនឲ្យមហាជនបានដឹងឡើយ ពីព្រោះខ្លាចទទួលការរិះគន់ថា ធាត់ពេក ឬស្គមពេកជាដើម។

តែសម្រាប់តារាសម្ដែងស្រីលំដាប់ជួរមុខប្រទេសចិន YangMi រូបនាងហាក់ដូចជាមិនខ្លាចឡើយនូវមហាជនដឹងពីទម្ងន់ពិតរបស់នាង។ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រូបនាងក៏បានថតរូបជញ្ជីងថ្លឹងទម្ងន់ក្នុងបណ្ដាញសង្គម Weibo ដោយក្នុងរូបនោះបានបង្ហាញឲ្យឃើញថា តារាស្រីរូបនេះ មានគីឡូត្រឹមតែ ៤៥.២០ គីឡូ ប៉ុណ្ណោះ។

ក្រោយពីនាងបង្ហោះបែបនេះភ្លាម ក៏មានអ្នកគាំទ្រនាងជាច្រើនបានបង្ហាញនូវក្ដីបារម្ភ ពីព្រោះមានអារម្មណ៍ថានាងស្គមជាមួយនឹងកម្ពស់ដ៏ខ្ពស់របស់នាង ថែមទាំងអាចប៉ះពាល់សុខភាពរបស់នាង ណាមួយស្របពេលនេះ វីរុស Covid-19 កំពុងតែរាតត្បាតដូច្នេះ ពួកគេចង់ឲ្យនាងទទួលទានបានគ្រប់គ្រាន់ មើលថែសុខភាពរបស់ខ្លូន កុំបង្ខំសម្រកទម្ងន់ពេក៕

អត្ថបទដោយ៖​ ស្រីពេជ្រ