អបអរសាទរ! ប្អូនស្រីពៅលោក ឆន សុវណ្ណរាជ ចូលរោងការហើយរៀបចំអធិកអធមណាស់!(មានរូបភាព)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាចម្រៀងល្បីឈ្មោះក្នុងផលិតកម្មរស្មីហង្សមាសលោក ឆន សុវណ្ណរាជ មានមហាជនជាច្រើនគាំទ្រ និងស្រលាញ់ពេញចិត្តសម្លេងរបស់លោកយ៉ាងខ្លាំងថែមទៀតផង។

យ៉ាងណាមិញកាលពីម្សិលមិញនេះ លោកបានធ្វើឲ្យហ្វេនៗជាច្រើនភ្ញាក់ផ្អើល នៅពេលដែលឃើញលោកបង្ហោះរូបភាពនិងសារក្នុងបណ្ដាញសង្គមបង្ហាញថា ពេលនេះប្អូនស្រីពៅរបស់លោក បានចូលរោងជ័យម្នាក់ទៀតហើយ ដែលរៀបចំឡើងយ៉ាងអធិកអធមនៅវិមានពិភពថ្មីសែនសុខ។

ក្នុងនោះផងដែរក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនបាននាំគ្នាអបអរសារទរដល់ប្អូនស្រីពៅលោក ឆន សុវណ្ណរាជ គ្រប់ៗគ្នា តែក៏មានមួយចំនួនបានចំអកទៅលោក ឆន សុវណ្ណរាជ ថាប្អូនៗគេរកគូឃើញអស់ហើយ ចុះលោកកាលណាបានរកឃើញនិងគេដែរ៕

តោះ! ទៅទស្សនាទិដ្ឋិភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី