ក្រោយស្រកគីឡូពេក! Zheng Shuang បង្ហើបប្រាប់ថា អត់បានសម្រកទេ ធ្វើតែរឿងនេះស្គមឯង..

ក្រោយពីមានបញ្ហារកាំរកូស និងមិនបានសមបំណងក្នុងរឿងស្នេហាជាមួយអតីតមិត្តប្រុស Zhang Heng ពេលនេះតារាស្រីរូបស្រស់រាងតូចច្រលឹង Zheng Shuang គឹបានផ្ដោតអារម្មណ៍ទាំងអស់ទៅលើការងារសិល្បះរបស់នាង និងមិនទាន់មានបំណងបើកបេះដូងទទួលស្នេហាថ្មីឡើយ ព្រោះថាចង់នៅទំនេរមួយរយៈសិន។

ប៉ុន្ដែអ្វីដែលធ្វើឲ្យអ្នកគាំទ្ររបស់នាងព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ គឺគេសង្កេតឃើញថា តារាស្រីរូបនេះហាក់ដូចជាកាន់តែស្រកគីឡូស្គមទៅៗ ជាលំដាប់។ ដោយហេតុបែបនេះហើយ ឆ្លៀតក្នុងឱកាសចូលរួមក្នុងកម្មវិធី Miss Beauty កាលពីថ្មីៗ Zheng Shuang ក៏បានបកស្រាយប្រាប់ដើម្បីឲ្យអ្នកគាំទ្ររបស់នាងបានធូរចិត្តថា “នាងជាមនុស្សដែលមានរាងស្គមបែបនេះ តាំងតែពីកំណើត នាងមិនបានព្យាយាមបង្អត់អាហារខ្លួន ឬសម្រកទម្ងន់នោះទេ។ ប៉ុន្ដែឲ្យតែនាងគិតច្រើន នាងគឺញ៉ាំមិនចូលតែម្ដង ហើយគីឡូវាស្រកស្រឺតៗ ទៅតាមនឹងដែរ ដូច្នេះហើយឲ្យតែពេលនាងគិតច្រើន គឺគីឡូស្រកឯងតែម្ដង មិនចាំបាច់ហាត់ប្រាណ ឬតមអ្វីនោះទេ”៕

អត្ថបទដោយ៖​ ស្រីពេជ្រ