កម្រណាស់! កំពូលតារាស្រីទាំងបីនេះប៉ះគ្នា បាញ់ ពេជ្រ សោភា រឿងមិនទាន់យកប្ដី សើចចុកពោះ!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ច្បាស់ហើយកំពូលតារាចម្រៀងស្រីជើងចាស់ល្បីឈ្មោះបីរូបក្នុងផលិតកម្មរស្មីហង្សមាសគឺ អ្នកនាង ឱក សុគន្ធកញ្ញា អ្នកនាង សុគន្ធ និសា និងអ្នកនាង ពេជ្រ សោភា ដែលសព្វថ្ងៃនេះអ្នកទាំងបីសុទ្ធសឹងតែមានអ្នកគាំទ្រយ៉ាងច្រើនលើសលុបដូចៗគ្នា។

ក្នុងនោះផងដែរ ថ្មីៗនេះអ្នកនាងទាំងបីបានធ្វើឲ្យហ្វេនៗជាច្រើនសឹងតែទប់សំណើចមិនជាប់ ពេលដែលអ្នកទាំងបីមានឱកាសបានជុំគ្នានិងជជែងគ្នាលេង ដោយក្នុងនោះអ្នកនាង ឱក សុគន្ធកញ្ញា និងអ្នកនាង សុគន្ធ និសា បាននាំគ្នាបាញ់ ពេជ្រ សោភា ទាក់ទងនិងរឿងមិនទាន់យកប្ដី ឡើងធ្វើឲ្យអ្នកនាង ពេជ្រ សោភា ស្ពឹកមុខសឹងតែរកអ្វីនិយាយមិនចេញទៀតផង។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាអស់សំណើច ព្រោះមិននឹកស្មានថានៅក្រៅឆាក កំពូលតារាចម្រៀងស្រីទាំងបីដួងនេះ លេចសើចជាមួយនិងគ្នាដូចបងប្អូនអញ្ចឹងសោះ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី