លង់ហើយ! Yoshi Rinrada ផ្លាស់ប្ដូរពណ៍សក់ថ្មីទាក់ទាញខ្លាំងណាស់ សម្រស់វិញដូចព្រះនាងអញ្ចឹង!(មានវីដេអូ)

ប្រិយមិត្តគ្រប់គ្នាប្រាកដជាស្គាល់ហើយ Yoshi Rinrada ដែលនាងគឺជាតារាសម្តែងភេទទី៣ ដ៏ល្បីឈ្មោះប្រចាំប្រទេសថៃ ហើយបើនិយាយពីរូបស្រស់របស់នាងគឺស្រស់ស្អាតខ្លាំងណាស់ នារីៗពិតមួយចំនួនធំប្រៀបផ្ទឹមពុំបាននោះទេ។

ជាក់ស្ដែងថ្មីៗនេះ នាងកាន់តែធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើលថែមទៀត ក្រោយពេលដែលនាងបង្ហាញសម្រស់ក្រោយពេលផ្លាស់ប្ដូរពណ៍សក់ទៅជាឆើត ឆ្កិះពណ៌ផ្កាឈូក មើលទៅពិតជាស្រស់ស្អាតខ្លាំងណាស់ មិនត្រឹមតែប៉ុនណោះមើលមួយភ្លែតសឹងតែច្រឡំថាជាព្រះនាងនៅក្នុងរឿងនិទានទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែសរសើរដ៏សម្រស់តារាភេទទី៣រូបនេះ ក្រោយពេលផ្លាស់ប្ដូរពណ៍សក់អញ្ចឹងកាន់តែស្រស់ស្អាតខ្លាំង និងទាក់ទាញខ្លាំងថែមទៀត៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពនិងវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី