អូហូស្គាល់គ្នាជាង៦ខែ! ពេលនេះ នាយតាក់សុី ប្រកាសជិតរៀបការជាមួយអនាគត់ភរិយាថ្មីហើយ!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា កាលពីមួយរយៈពេលមុនតារាកំប្លែងល្បីឈ្មោះ នាយ តាក់សុី បានជួបទុក្ខយ៉ាងខ្លាំង ដោយជំងឺទឹកនោមផ្អែមនៅក្នុងខ្លួនលោកបានធ្វើទុក្ខ សូម្បីតែភរិយាដែលរួមរស់នៅជាមួយគ្នាក៏មានបញ្ហារហូតដល់ចែកផ្លូវគ្នាដែរ។

ជាក់ស្ដែងក្រោយពេលស្ងប់ស្ងាត់អស់មួយរយៈ ស្រាប់តែពេលនេះ នាយ​តាក់សុី បានធ្វើឲ្យមហាជនជាច្រើនភ្ញាក់ផ្អើល នៅពេលដែលលោកបានបង្ហាញមុខគូស្នេហ៍ថ្មី ហើយថែមទាំងប្រកាសគ្រោងរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីនៅក្នុងពេលឆាប់ៗខាងមុខននេះថែមទៀតផង។

ក្រោយពេលឃើញបែបនេះ មហាជននិងហ្វេនៗជាច្រើនបាននាំគ្នាអបអរសាទរដល់តារាកំប្លែងប្រុសរូបនេះ ក្រោយពេលជួបព្យុះភ្លៀងក្នុងជីវិតរួចមក ក៏រកឃើញនារីម្នាក់ស្ម័គ្ររួមរស់ជាមួយនិងលោកមិនគិតនិងរើសអើងអំពីជំងឺទឹកនោមផ្អែមដែលផ្ទុកនៅក្នុងខ្លួនលោក៕ តោះ! ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី