ស្មានថាធម្មជាតិ! តាមពិតបបូរមាត់ស្អាតៗ របស់ តួឯកស្រីក្នុងរឿងរាជនីនាគនាង Taew គឺដោយសារធ្វើរឿងនេះសោះ!

តារាសម្ដែងស្រីរូបស្អាតប្រជាប្រិយភាពល្បីល្បាញនិងបានត្រូវមហាជនស្គាល់ថាជាតួឯកស្រីក្នុងរឿងរាជនានីនាគនាង Taew Natapohn ពេលនេះបានបង្ហាញប្រាប់អាថ៌កំបាំងបបូរមាត់ស្រស់ស្អាតរបស់នាងហើយ។

ដោយខណះពេលទៅចូលរួមកម្មវិធីបង្ហាញម៉ូត Shiseido Beauty District តួឯកស្រីនាង Taew ក៏បានឲសម្ភាសន៍ហើយដល់ពេលសួរពីរឿងបបូរមាត់ស្រស់ស្អាតប្លែក រូបនាងក៏បានបង្ហើបឲដឹងផងដែរថាការពិតទៅរូបនាងក៏មានចាក់ Filler បន្ថែមបបូរមាត់។ រូបនាងបានឲដឹងទៀតផងដែរថានេះមិនមែនជាការកែកុននោះឡើយ គ្រាន់តែនាងមានមាត់តូចស្ដើងពេកទើបចង់បន្ថែមខ្លះប៉ុណ្ណោះ។

ប្រភព៖ Sanook

អត្ថបទដោយ៖ ស្រីល័ក្ខ