អីយ៉ា! ក្រោយពេលសម្រាលកូនរួច ឱក សុគន្ធកញ្ញា ចេញបទថ្មីត្រៀមរាំចូលឆ្នាំពិរោះណាស់!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ក្រោយពេលសម្រាលកូនរួម តារាចម្រៀងស្រីល្បីឈ្មោះអ្នកនាង ឱក សុគន្ធកញ្ញា កាន់តែមមារញឹក ព្រោះត្រូវមើលថែកូនរបស់ខ្លួនផង ហើយការងារសិល្បៈក៏ច្រើនផងដែរ។

ជាក់ស្ដែងកាលពីម្សិលមិញនេះ ផេកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាសមានចេញបទចម្រៀងថ្មីមួយដែលមានចំណងជើងថា «កូនយំល្វើយៗ» ដែលបទនេះគឺជាប្រភេទបទសម្រាប់រាំលេងកម្សាន្តនៅរដូវបុណ្យចូលឆ្នាំខាងមុខនេះ។

តាមរយៈបទេនេះផងដែរ មហាជនជាច្រើននៅតែសរសើរដល់តារាស្រីរូបនេះ ទោះបីផ្អាកពីសិល្បៈមួយរយៈ ពេលត្រឡប់មកវិញនៅតែធ្វើឲ្យហ្វេនៗចាប់អារម្មណ៍ និងពេញចិត្តបទថ្មីនាងដដែល៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី