អូហូ! កូនប្រុស ឌុច លីដា កើតបាន៤ថ្ងៃ មុខមាត់គួរឲ្យស្រលាញ់ខ្លាំងណាស់!(មានរូបភាព)

ជាការពិតណាស់ ក្រោយពេលស្ងប់ស្ងាត់ពេលសិល្បៈអស់មួយរយៈធំ តារាសម្ដែងស្រីល្បីឈ្មោះ ឌុច​ លីដា បានត្រឡប់មកវិញយ៉ាងភ្ញាក់ផ្អើល ជាមួយនិងការបង្ហាញមុខកូនប្រុសរបស់ខ្លួនដែលទើបតែសម្រាល ខណៈកន្លងមកគ្រប់គ្នាពុំដែលបានដឹងថាតារាស្រីរូបនេះរៀបការមានស្វាមីនោះទេ។

យ៉ាងណាមិញក្រោយពេលលឺដំណឹងនេះភ្លាម មហាជនជាច្រើនបាននាំគ្នាអបអរសាទរដល់តារាស្រីរូបនេះ ដែលទីបំផុតនាងបានក្លាយជាម្ដាយរបស់គេហើយ។

មិនត្រឹមតែប៉ុនណោះ ក្រោយពេលកើតមាន៤ថ្ងៃ ហ្វេនៗជាច្រើនកាន់តែសរសើរពីរូបសម្រស់កូនប្រុស ឌុច លីដា ពិតជាមានមុខមាត់ Cute គួរឲ្យស្រលាញ់ខ្លាំងណាស់ មិនខុសពីម្ដាយរបស់គេប៉ុន្មានឡើយ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី