ក្រោយបាត់មុខយូរ​ ! Kang Daniel នឹងត្រឡប់មកវិញជាមួយកម្មវិធីទូរទស្សន៍ថ្មី “Hello, Daniel” ដែលនឹងចាក់ផ្សាយតាមរយៈបុស្តិ៍ SBS

កាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២០កន្លងទៅ SBS បានប្រកាសចាក់ផ្សាយកម្មវិធី​ Hello, Daniel ដែលជាកម្មវិធីប៉ុស្តិ៍ទូរទស្សន៍ថ្មីបង្ហាញពីការធ្វើដំណើរកំសាន្តទីកាន់ទីក្រុង Port Land សហរដ្ឋអាមេរិករបស់អតីតសមាជិក WannaOne លោក Kang Daniel។ កម្មវិធីនេះនឹងចាក់ផ្សាយរៀងរាល់ថ្ងៃពុធ ចាប់ពីថ្ងៃទី៤ ខែមីនាតទៅ។

ទោះជា Daniel មានអាយុ២៥ឆ្នាំក្តី តែនេះជាលើកដំបូងហើយដែលលោកធ្វើដំណើរកំសាន្តតែម្នាក់ឯងទៅដល់សហរដ្ឋអាមេរិក។ លោកបានបង្ហាញពីចំណង់ចំណូលក្នុងសិល្បៈគំនូ និងអ្វីៗជាច្រើនដែលមិនធ្លាប់បានបង្ហាញប្រាប់ទស្សនិកជនពីមុនមក ដូចនេះកុំភ្លេចតាមដានកម្មវិធី Hello, ​Daniel ទាំងអស់គ្នា។

អត្ថបទដោយ ៖ Sunstar
ប្រភព ៖ Kstarlive.com