សមាជិកក្រុម Red Velvet, Yeri ដើរលេងនៅទីក្រុងឡុងដ៍ និយាយពីទំនាក់ទំនងជាមួយសមាជិកក្រុមនិងគម្រោងនៅពេលអនាគត

Yeri បាននិយាយថានេះជាលើកទី១ដែលនាងមកកាន់ទីក្រុងឡុងដ៍ ហើយនាងតែងតែស្រម៉ៃចង់មកដើរលេងនៅទីនេះ ដូច្នេះពេលដែលនាងត្រឡប់ទៅកាន់ទីក្រុងសេអ៊ូលនាងនឹងនឹកទីនេះជាមិនខាន។

Yeri បានបន្ថែមទៀតថានាងពុំសូវមានអនុស្សាវរីយ៍ជាមួយនឹងសមាជិកក្រុម Red Velvet នោះទេ ទើបក្នុងការប្រម៉ូតបទ Psycho លើកនេះនាងព្យាយាមចង់ចាំហេតុការណ៍គ្រប់បែបយ៉ាង។ ចំណែកគម្រោងរបស់នាងក្នុងឆ្នាំ២០២០នេះ ទីមួយនាងចង់ហាត់ប្រាណឲទៀងទាត់ដើម្បីសុខភាព ទី២នាងចង់ហាត់រៀនសម្តែងបន្ថែម ទី៣គឺនាងចង់រៀនភាសាបរទេសនិងព្យាយាមហ្វឹតហាត់ផ្នែកតន្រ្តីបន្ថែមមួយកម្រិតទៀត។

អត្ថបទដោយ ៖ Sunstar
រួបភាព ៖ marie claire