សើចចុកពោះ! ចាន់ កែវនិមល និងស្វាមី Surprise ខួប កាតុ កំពុងស្រវឹងដេកស្ពាប!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាកំប្លែងស្រីល្បីឈ្មោះអ្នកនាង កាតុ ដែលតែងតែធ្វើឲ្យមហាជនជាច្រើនសើចសប្បាយ ហើយក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។

ជាក់ស្ដែងកាលពីម្សិលម្ងៃជាថ្ងៃកំណើតរបស់អ្នកនាង ក្នុងនោះគេបានឃើញអ្នកនាង ចាន់ កែវនិយម និងស្វាមី​ បាននាំគ្នាយកនំខេក ទៅ Surprise អ្នកនាងដល់បន្ទប់ តែអ្វីដែលធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ពេលនេះអ្នកនាង កាតុ កំពុងតែស្រវឹងដេកស្ពាប់នៅលើគ្រែតែម្ដង។

ក្រោយពេលឃើញវីដេអូនេះហើយ មហាជននិងហ្វេនៗជាច្រើន ពិតជាអស់សំណើចខ្លាំងណាស់ តែទោះបីជាយ៉ាងណាក៏គ្រប់គ្នាមិនភ្លេចពាក្យជូនពរទៅតារាកំប្លែងស្រីរូបនេះផងដែរ៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ​ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី