ស្និតស្នាលតែមិនមែនសង្សារ! ស្គាល់គ្នាជាង ២០ ឆ្នាំ តារាចិនទាំងនេះនៅតែរាប់អានគ្នាបានយ៉ាងល្អ

ជាការពិតណាស់ ចង់រក្សាចំណងមិត្តភាពឲ្យបានគង់វង្សក្នុងវិស័យសិល្បះពិតជាមិនងាយឡើយ ព្រោះតារាសម្ដែង និងចម្រៀង នីមួយៗ សុទ្ធតែរវល់រៀងៗ ខ្លួន។ ណាមួយពួកគេត្រូវជួបជាមួយមនុស្សជាច្រើន ដែលយូរៗ ទៅ ធ្វើឲ្យពួកគេគ្មានពេលវេលាសម្រាប់មិត្តភក្ដិចាស់ៗ របស់ខ្លួន។ តែយ៉ាងណាមិញ មិត្តភក្ដិ ប្រុស-ស្រី ប៉ុន្មានគូនេះ បានបង្ហាញឲ្យឃើញថា បើទោះបីជាកន្លងទៅជាង ២០ ឆ្នាំ ក៏ចំណងមិត្តភាពរបស់ពួកគេមិនសាបសូន្យដែលជិតស្និតពេក រហូតដល់ហ្វេនៗ មួយចំនួនយល់ច្រលំថាជាសង្សារទៀតផង។

តោះទៅមើលថាជាអ្នកណាខ្លះ៖

Chen Kun និង Zhou Xun

ចំណងមិត្តភាពរបស់តារាស្រី ប្រុស មួយគូនេះ មានរយៈពេល ២០ ឆ្នាំ ហើយ ដោយពួកគេស្គាល់គ្នាកំឡុង​ឆ្នាំ​២០០០ នៅពេលដែលថតខ្សែភាពយន្ត«Like the dew like rain again»  ហើយបច្ចុប្បន្ន ពួកគេនៅតែរាប់អានគ្នាបានយ៉ាងល្អ។

 Louis Koo និង Jessica Hsuan

តារាសម្ដែងជើងចាស់ហុងកុងទាំងពីរនេះ ស្គាល់គ្នាក្នុងឆ្នាំ ១៩៩៨ តាមរយៈរឿង «Reconnaissance Profile 4» ដោយមិត្តភាពជិតស្និតពេក អ្នកទាំងពីរធ្លាប់ត្រូវគេសង្ស័យថាមានទំនាក់ទំនងស្នេហាទៀតផង។ មកទល់ពេលនេះគឺ ២២ ឆ្នាំហើយ ដែលអ្នកទាំងពីរស្គាល់គ្នា។

Ruby Lin និង Alec Su

Ruby Lin និងAlec Su​ បានសម្ដែងរួមគ្នាជាលើកដំបូងក្នុងរឿង” Hoan Chau” តែតាមពិតទៅ ពួកគេបានស្គាល់គ្នាមុននេះទៅទៀត ដែលគិតទៅគឺមានរយៈពេលជាង ២២ ឆ្នាំ និងនៅតែបន្ដរាប់អានគ្នាបានយ៉ាងល្អ។

 Zhao Wei និង Huang Xiaoming

​ចំណែកមួយគូនេះវិញ ជាមិត្ត​រួម​ថ្នាក់​​នៅឯ​សាកលវិទ្យាល័យ​ Beijing Film Academy ហើយក៏រាប់អានគ្នាតាំងពីពេលនោះមករហូតដល់បច្ចុប្បន្ន ដែលមានរយៈពេលជាង ២៤ ឆ្នាំហើយ។ ជាក់ស្ដែង កាលពីថ្មីៗ នេះ នៅថ្ងៃខួបរបស់តារាស្រី Zhao Wei  លោក Huang Xiaoming បាននៅរង់ចាំរហូតដល់ម៉ោង ១២ ដើម្បីអបអរខួបកំណើតទៀតផង។

 Quan Ren និង Li Bingbing

Quan Ren និង Li Bingbing ​ស្គាល់​គ្នាដំបូង ​កាលពីឆ្នាំ ១៩៩៣ នៅ​ពេល​ដែល​រៀន​ជាមួយគ្នា។ គិតៗ ទៅ អ្នកទាំងពីររាប់អានគ្នាជាង ២៧ ឆ្នាំហើយ ក៏ប៉ុន្ដែចំណងមិត្តភាពនៅតែមានភាពស្អិតរមួត៕

អត្ថបទដោយ៖ ស្រីពេជ្រ