“DDU-DUDDU-DU” របស់ BLACKPINK បង្កើតប្រវត្តិសាស្រ្តថ្មី មានអ្នកទស្សនា ១.១ ពាន់លានដង

ត្រឹម​រយៈពេលប្រហែល ១ ឆ្នាំ ៩ ខែ ៨ ថ្ងៃ បទចម្រៀង “DDU-DU-DDU-DU” របស់ BLACKPINK ទទួលបានអ្នកចូលមើលក្នុង Youtube រហូតដល់ ១.១ ពាន់លានដង ។ នេះគឺជាការបំបែកកំណត់ត្រាប្រវត្តិសាស្រ្តថ្មីរបស់ក្រុមនារី BLACKPINK និងក្លាយជាក្រុមចម្រៀង Kpop ដំបូងដែលទទួលបានលទ្ធផលអស្ចារ្យបែបនេះ។

គួរបញ្ជាក់ផងដែរថា បទ “DDU-DU-DDU-DU” គឺជាវីដេអូចម្រៀងកូរ៉េ ទី ៣ ដែលមានអ្នកចូល ទស្សនាច្រើនបំផុតក្នុង Youtube បន្ទាប់ពីបទ “Gangnam Style” និង “Gentleman” របស់តារាចម្រៀងទោលលោក PSY៕

តោះទៅទស្សនាវីដេអូចម្រៀងនេះបន្ដិចមើល៖

អត្ថបទដោយ៖ ស្រីពេជ្រ