អូហូ! លើកទី១ឃើញ វណ្ណដា និង ក្មេងខ្មែរ ចេញបទចម្រៀងរួមគ្នា ពិរោះនិងមានអត្ថន័យណាស់!(មានវីដេអូ)

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ ដែលតារាចម្រៀងរ៉េបល្បីឈ្មោះ​ វណ្ណដា និង ក្មេងខ្មែរ បានចាប់ដៃគ្នាចេញបទចម្រៀងរួមគ្នា ដែលមានចំណងជើងថា «ម្ដាយ»។

តាមរយៈបទនេះផងដែរ គ្រាន់តែចេញមកភ្លាម ធ្វើឲ្យហ្វេនៗគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង មិនថាសាច់ភ្លេចស្ដាប់ទៅប្លែក រីឯអត្ថន័យវិញគឺកម្សត់ រៀបរាប់ពីជីវិតរវាងម្ដាយ និងនិងកូនដែលមានឃ្លាតឆ្ងាយគ្នា ហើយតស៊ូរហូតមកដល់សព្វថ្ងៃ ស្ដាប់ទៅពិតជាកម្សត់ខ្លាំងណាស់។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកទី១ហើយ ដែលគ្រប់គ្នាបានឃើញតារាចម្រៀងទីបីដួងនេះ ចាប់ដៃគ្នាចេញចម្រៀងរួមគ្នាបែបនេះ ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់៕ តោះ!​ ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី