ផ្អែមល្ហែមណាស់! មិនបានចេញទៅណា Kimberly និង Mark ធ្វើរឿងមួយឲ្យហ្វេនៗភ្ញាក់ផ្អើល!(មានវីដេអូ)

ដូចប្រិយមិត្តបានជ្រាបអញ្ចឹងថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែងថៃប្រុសស្រីល្បីឈ្មោះលោក Mark Prin និងកញ្ញា Kimberley  កាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ ពិសេសនោះគឺតាមរយៈសកម្មភាពផ្អែមល្ហែមរបស់អ្នកទាំងពីររាល់ថ្ងៃនោះតែម្ដង។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ អ្នកទាំងពីរបានធ្វើឲ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ខ្លាំងថែមទៀត នៅពេលគ្រប់គ្នាបានឃើញវីដេអូអ្នកទាំងពីរនៅផ្ទះជាមួយគ្នា និងបានផ្លាស់ប្ដូរជាលេងហ្គីតា និងច្រៀងលេងយ៉ាងសប្បាយរីករាយ មើលទៅពិតជាមានសុភមង្គលខ្លាំងណាស់។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថា Kimberley ចេញលេងហ្គីតា និងច្រៀងសុីចង្វាក់គ្នាបែបនេះនោះទេ៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

ไม่จบสักที ครูค่ะ มาสอนเราหน่อยค่ะ ? @mark_prin

A post shared by Kimberley Anne Woltemas (@kimmy_kimberley) on

អត្ថបទដោយ៖ស៊ីវលី