អីយ៉ា! ស្ងាត់ៗ សាឡាត់ ស្រីឡាង បង្ហាញមុខគូស្នេហ៍ថ្មីខណៈពេលនេះផ្អែមល្ហែមនិងគ្នាណាស់!(មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ហើយ តារាសម្ដែងស្រីសំបូរប្រជាប្រិយភាពកញ្ញា សាឡាត់ ស្រីឡាង ដែលមួយរយៈពេលចុងក្រោយ ចាប់តាំងពីនាងបែកបាក់ស្នេហាមក នាងហាក់បីដូចជាស្ងប់ស្ងាត់ក្នុងវិស័យសិល្បៈ ជាហេតុធ្វើឲ្យហ្វេនៗជាច្រើនចង់ដឹងពីជីវិតឯកជននាងខ្លាំងណាស់។

ជាក់ស្ដែងស្រាប់តែកាលពីពេលថ្មីៗនេះ នាងបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ក្រោយឃើញរូបភាពជាច្រើនសន្លឹករបស់នាងបង្ហាញភាពស្និតស្នាលជាមួយនិងបុរសម្នាក់ ដែលត្រូវបានគេស្គាល់លោកថាជា យុវជនសម្រាម ហើយតាមរយៈរូបភាពទាំងអស់នោះដែរ អ្នកទាំងពីរពិតជាផ្អែមល្ហែមនិងគ្នា ធ្វើឲ្យហ្វេនៗគ្រប់គ្នាគិតថាជាគូស្នេហ៍ថ្មីនាងហើយ។

មិនត្រឹមតែប៉ុនណោះថ្មីៗនេះ គណនីអុីនស្ដារក្រាមឈ្មោះ Daravit San បានបង្ហោះវីដេអូ បង្ហាញពីរូបភាពនិងសកម្មភាពផ្អែមល្ហែមជាច្រើនរបស់គូស្នេហ៍ថ្មីៗមួយគូនេះ ធ្វើឲ្យហ្វេនៗឃើញហើយនាំគ្នាបញ្ចេញមតិអបអរសាទរគ្រប់ៗគ្នា៕ តោះ! កុំឲ្យខាត់ពេលវេលាយូរ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

 

View this post on Instagram

 

❤️❤️

A post shared by Daravit_San (@daravit_san) on

អត្ថបទដោយ៖ស៊ីវលី