ប្ដីល្អមែន! ក្រោយរៀបការស្វាមី Sririta សុទ្ធតែធ្វើរឿងនេះយ៉ាងពិសេសសម្រាប់នាងទៀត!(មានវីដេអូ)

ជាការពិតណាស់ ក្រោយពេលរៀបមង្គលការរួចតារាថៃ Sririta និងស្វាមី កាន់តែធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ ជាមួយនិងភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ ពិសេសនោះគឺបានការស្រលាញ់ ថ្នាក់ថ្នមពីស្វាមីកាន់តែខ្លាំងថែមទៀតផង។

ជាក់ស្ដែងដូចជាកាលពីពេលថ្មីៗនេះ Sririta  បង្ហាញវីដេអូមួយ បង្ហាញពីសកម្មភាពស្វាមីនាង បានបញ្ចេញស្នាដៃចំអិនម្ហូបយ៉ាងពិសេសឲ្យនាងញាំ ធ្វើគ្រប់គ្នាបានឃើញហើយ រំភើបចិត្តជំនួសនាងខ្លាំងណាស់។

មិនត្រឹមតែប៉ុនណោះ ហ្វេនៗជាច្រើនក៏បានសរសើរតារាស្រីរូបនេះ ដែលបានស្វាមីល្អ ចេះយល់ចិត្ត និងថែមទាំងចេញចំអិនម្ហូបយ៉ាងពិសេសសម្រាប់នាងទៀតផង៕ តោះ! ចង់ជ្រាបច្បាស់ ទៅទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

 

View this post on Instagram

 

A post shared by SRIRITA JENSEN NARONGDEJ💘 (@sriritajensen) on

អត្ថបទដោយ៖ស៊ីវលី