តើមានរឿងអ្វី? ខ្ញុង ស្រាប់តែនិយាយពាក្យ«លែងចង់រស់» ទៅកាន់នាយកៃដជាស្វាមី!(មានរូបភាព)

ជាការពិតណាស់ បើគិតមកទល់និងពេលនេះ តារាកំប្លែងល្បីឈ្មោះអ្នកនាង ខ្ញុង និងនាយកៃដ បានចាប់ដៃគ្នាកសាងគ្រួសារអស់រយៈពេល១ឆ្នាហើយ ហើយសព្វថ្ងៃនេះអ្នកនាង ខ្ញុង ក៏កំពុងតែពរពោះកូននៅក្នុងផ្ទៃផងដែរ។

តែយ៉ាងណាមិញ ងាកទៅមើលជីវិតគ្រួសាររបស់អ្នកទាំងពីរបច្ចុប្បន្ននេះវិញ ហាក់បីដូចជាកំពុងជួបវិបត្តិ បន្ទាប់ពីគ្រប់គ្នាបានឃើញអ្នកនាង ខ្ញុង បង្ហោះរូបភាពអមជាមួយសារកើតទុក្ខជារឿយៗ មិនត្រឹមតែប៉ុនណោះ ថ្មីៗនេះអ្នកនាង ខ្ញុង ថែមទាំងទៅបញ្ចេញមតិលើរូបភាព នាយកៃដ ថា៖  «រាល់ថ្ងៃ ខ្ញុំលែងចង់រស់ហើយ ព្រោះគ្មានន័យសោះ»។

ក្រោយពេលឃើញបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ហើយក៏ចង់ដឹងលម្អិតអំពីបញ្ហារបស់អ្នកទាំងពីរ ថាហេតុអ្វីរឿងឈានដល់ថ្នាក់អ្នកនាងខ្ញុងពោកពាក្យលែងចង់រស់បែបនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី