ពិតជាកំពូលតារាមែន! Chompoo បរិច្ចាគប្រាក់ ដល់មូលនិធិ Covid-19 ច្រើនខ្លាំងណាស់!

ក្រោយពេលជម្ងឺ Covid-19 ឆ្លងរាតត្បាតកាន់តែច្រើនឡើងៗមក មិនថាតារាៗក្នុងប្រទេសកម្ពុជាយើងនោះទេ សូម្បីតែតារាក្រៅប្រទេសក៏គេនាំគ្នា បង្កើតមូលនិធិដើម្បីទប់ស្កាត់ជម្ងឺឆ្លងមួយនេះសឹងតែគ្រប់ប្រទេសដូចគ្នាដែរ។

ជាក់ស្ដែងកាលពីពេលថ្មីៗនេះ តារាសម្ដែងថៃស្រីល្បីឈ្មោះ Chompoo Araya បានធ្វើឲ្យប្រជាជនថៃ ក៏ដូចជាហ្វេនៗជាច្រើនភ្ញាក់ផ្អើលដល់ទឹកចិត្តមនុស្សធម៍របស់តារាស្រីរូបនេះ ដោយក្នុងនោះនាងបានចូលលុយទៅមូលនិធី Covid-19 នេះចំនួន ១លាន ២សែន បាត ដែលស្មើរនិង 36,535ដុល្លារ។

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនពិតជាសរសើរតារាស្រីរូបនេះ ដែលចូលរួមជួយដល់សង្គមពេលមានអាសន្នជាទឹកប្រាក់ច្រើនយ៉ាងនេះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី