មិននឹកស្មានសោះ! មុនពេលស្លាប់ កំប៉ោយចៅតា បានពោលពាក្យទាំងនេះ!

ជារឿងមួយគួរឲ្យសោកស្ដាយខ្លាំងណាស់ ដែលពេលនេះអតីតតារាកំប្លែងវ័យក្មេង នាយ កំប៉ោយ បានទទួលមរណៈភាពហើយ ក្រោយពេលធ្លាក់ខ្លួនឈឺមួយរយៈពេលមក។

ក្នុងនោះផងដែរ អ្វីដែលធ្វើឲ្យមហាជនគ្រប់គ្នាសោកសង្វេគគឺ កាលពីជាងមួយខែមុនពេលស្លាប់ អតីតតារាកំប្លែងរូបនេះ បានបង្ហោះសាររៀបរាប់យ៉ាងក្រៀមក្រំពីទុក្ខលំបាករបស់ខ្លួន ខណៈកំពុងតែមានជម្ងឺជាប់ខ្លួន។

ក្នុងនោះ នាយកំប៉ោយបានរៀបរាប់ថា៖

«សុំទោសលោកយាយ សុំទោសពុក អ្នកម្តាយ ហើយប្អូនស្រីពៅរបស់ខ្ញុំខ្ញុំសូមនិយាយពាក្យចេញពីចិត្តចេញពីបេះដូងរបស់ខ្ញុំពិតៗ
ហេតុអីបានជាខ្ញុំពិបាក រស់ម្ល៉េះ? បើសិនអាចស្លាប់ទៅល្អជាងបើសិនជាខ្ញុំស្លាប់ទៅ…
សូមបងប្អូនដែលស្គាល់រូបខ្ញុំ អញ្ជើញមកចូលរូមបុណ្យរបស់ខ្ញុំផងណា…
សម្រាប់ខ្ញុំគ្មានអ្វីដែលត្រូវនិយាយទៀតទេ មានតែពាក្យថា
អរគុណនឹងអរព្រះគុណ….។»

ក្រោយពេលឃើញបែបនេះ មហាជនជាច្រើនកាន់តែកើតចិត្តអាណិតដល់អតីតតារាកំប្លែងរូបនេះ មិនគួរណាទទួលរមណៈភាពទាំងវ័យក្មេង និងពោលពេញដោយទុក្ខសោកបែបនេះសោះ៕ តោះ! ទៅទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖

អត្ថបទដោយ៖ស៊ីវលី