មិនគួរឲ្យជឿ! ស្រលាញ់គ្នាមក១៤ឆ្នាំហើយ តែ Taew និងគូស្នេហ៍បែរជាស្ងាត់ព្រោះហេតុផលនេះ!

ពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ ដែលមួយរយៈពេលចុងក្រោយនេះ ហ្វេនៗជាច្រើនបាននាំគ្នាឆ្ងល់ ព្រោះឃើញ Taew និងគូស្នេហ៍ មិនដែលបង្ហាញភាពផ្អែមល្ហែមជាមួយគ្នា រហូតដល់មួយចំនួនគិតថាស្នេហាអ្នកទាំងពីរកំពុងតែមានបញ្ហាទៀតផង។

តែយ៉ាងណាមិញ បើតាមការបកស្រាយក្នុង Live របស់ Taew នាងបាននិយាយប្រាប់ហ្វេនៗរបស់ខ្លួនថា មួយរយៈពេលនេះនាងនិងគូស្នេហ៍ស្ងាត់បន្ដិចហើយ តែអ្នកទាំងពីរនៅតែនិយាយគ្នា ព្រោះពួកគេត្រូវរក្សាគម្លាតសង្គម។

ក្រោយពេលលឺបែបនេះ ហ្វេនៗជាច្រើនពិតជាភ្ញាក់ផ្អើល ព្រោះមិននឹកស្មានថាគូស្នេហ៍មួយគូនេះអាចរក្សាគម្លាតសង្គមបាន ខណៈផ្អែមល្ហែមជាមួយគ្នាអស់រយៈពេល១៤ឆ្នាំមកហើយ៕

អត្ថបទដោយ៖ស៊ីវលី