ឡូយកប់! Song Joongki ចំណាយលុយខ្ទង់លាន ទិញខុនដូនៅកោះហាវៃ ទុកដេកលំហែកាយលេង

កាលពីថ្មីៗ នេះ សារពត៌មានមួយបានបង្ហើបប្រាប់ថា តារាសម្ដែងប្រុសឈ្មោះល្បី Song Joongki បានចំណាយលុយជាង ២.៨៨ លានដុល្លារ ដើម្បីទិញ ខុនដូ នៅកោះហាវៃ ដើម្បីទុកទៅដេកលំហែលេង និងមើលទេសភាពនៅមាត់សមុទ្រនាពេលទំនេរ។ នេះបើយោងតាមប្រភពពត៌មា​ន Allkpop។

ខុនដូ ដែលតារាសម្ដែងប្រុសរូបនេះបានទិញ មានកម្ពស់ដល់ទៅ ៤០ជាន់ ហើយស្ថិតនៅក្នុងទីក្រុង Honolulu កោះ ហាវៃ និងមានទីតាំងនៅក្បែរឆ្នេរដ៏ល្បី Ala Moana Beach Park ដែលជាតំបន់បណ្ដុំដោយអាគារថ្លៃៗ និងប្រណីតបំផុត។ ចំណែកខុនដូដែល Joong Ki ទិញនេះវិញមានកម្ពស់ដល់ទៅ ៤០ជាន់ ដែលអាចគយគន់ទេសភាពពីលើអាគារបានយ៉ាងស្រួលតែម្ដង។

គួរបញ្ជាក់ផងដែរថា Song Joongki បានទិញខុនដូមួយនេះ តាំងតែពីខែ​ ធ្នូ ឆ្នាំ ២០១៩ មកម្ល៉េះ សម្រាប់ទុកជាកន្លែងសម្រាកលំហែកាយពេលវិស្សមកាល៕

អត្ថបទដោយ៖ ស្រីពេជ្រ