អត់ចាំយូរត្រលប់មកវិញភ្លាមៗ! Park SeoJoon ត្រៀមចាប់ដៃជាមួយ Jun Jihyun ក្នុងរឿងភាគថ្មី

ក្រោយពីទទួលបានជោគជ័យខ្លាំងក្នុងរឿងភាគ “itaewon class” កាលពីពេលថ្មីៗ នេះ ហ្វេនៗ ពិតជាចង់ឃើញតារាសម្ដែងប្រុសរូបសង្ហារ Park Seojoon លេចមុខក្នុងរឿងភាគឆាប់ៗ ម្ដងទៀត។ ទ​ន្ទឹមនឹងនេះផងដែរ តារាសម្ដែងប្រុសរូបនេះ ពិតជាមិនធ្វើឲ្យអ្នកគាំទ្រខកបំណងឡើយ ព្រោះលោកនឹងត្រៀមខ្លួនត្រលប់មកវិញជាមួយនឹងរឿងភាគដ៏ថ្មីស្រឡាងដែមានចំណងជើងថា  «Mount Jiri»។ នេះបើយោងតាមប្រភពពត៌មាន Koreaboo។

ក្នុងរឿងភាគមួយនេះ លោកនឹងចាប់ដៃគូជាមួយតារាស្រីមានប្រជាប្រិយ Jun Jihyun ដែលជាតួឯកស្រីក្នុងរឿងភាគល្បី “Legend Of The Blue sea”។ «Mount Jiri» គឺជារឿងភាគមួយដែលក្រុមអ្នកផលិត និងហ្វេនៗ រំពឹងថាជាគម្រោងមួយដែលទទួលបានជោគជ័យ ព្រោះតែមានការចូលរួមពីតារាសម្ដែងដែលមានទេពកោសល្យ ហើយឈ្មោះល្បី លោក Park Seojoon និង Jun Jihyun។

ចំពោះថ្ងៃចាក់ផ្សាយរំពឹងថានៅឆ្នាំ ២០២១ ខាងមុខនេះ៕

អត្ថបទដោយ៖ ស្រីពេជ្រ